• 2021-10-12 07:14:33
  • ព័ត៌មាន

តាមពិតឈុតតំណាងជាតិទាំងបីដែលឈ្នះល្អដាច់គេប្រចាំ MC2021 ជាស្នាដៃអ្នកច្នៃម៉ូដបុរសទាំង នេះសោះ

  • 2021-10-12 07:14:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្តអ្នកគាំទ្រវិស័យដើរម៉ូដពិតជាស្ញើចសរសើរមិនដាច់ពីមាត់ក្នុងកម្មវិធីប្រកួតបវរកញ្ញាដ៏អស្ចារ្យ Miss Cambodia 2021 ដោយរកឃើញឈុតតំណាងជាតិទាំងបីក្រោម ស្នាដៃរបស់អ្នកច្នៃម៉ូដបុរស ដែលយកឈ្នះស្អាតល្អដាច់គេកាលពីយប់ថ្ងៃទី១១ តុលានេះ។

មហាជនអាចមិននឹកស្មានទេថាឈុតតំណាងជាតិល្អប្រណិតបំផូសនូវវប្បធម៌ខ្មែរគឺជាស្នាដៃរបស់កំពូលអ្នកច្នែម៉ូដជំនាញជាមនុស្សប្រុស។ ក្នុងរួមមានលោក Skor Krob ជាអ្នកច្នៃម៉ូដឆុតនាង ភិម៉ាល័យ ភួងភគន្ធ ,ឈុត គ្រុឌជ័យ ច្នៃឡើងក្រោមស្នាដៃ លោក ប៊ុន ប្រុស ហៅឆាយ និងឈុតនាង សិតាព្រះ អគ្គី ជាស្នាដៃដោយក្រុម ទេពច្យុត Art Fashion ដែលឈុតទាំងនេះសុទ្ធតែប្រណិត និងមានអត្តន័យ វិសេសវិសាល។

ជាក់ស្ដែងឈុត នាង ភិម៉ាល័យ ភួងភគន្ធ ច្នៃឡើងយកមកវិញចាប់ក្រងជាភួងផ្កា , រុំយោលពិដាន ឬរុំយោលកន្សោមតាឪក ដែលមានភាពលម្អិតផ្ចិចផ្ចង់ដែលប្រជាជនខ្មែរតែងតែយកទៅលំអរផ្ទះ ឬរណ្ដាប់ដំណាក់តូចធំ ព្រះបរមរាជវាំងដើម្បីជាសិរីមង្គល។ ចំណែកឈុត គ្រុឌជ័យ ច្នៃឡើងក្រោម ស្នាដៃលោក ប៊ុន ប្រុស ដែលរំលេចឡើងនូវភាពអស្ចារ្យនៃស្ដេចសត្វស្លាបដែលមានរឹទ្ធិនិភាពមហិមា នឹងមហាកម្លាំង។ ហើយឈុតទីបី នាងសិតាព្រះអគ្គី ឈុតនេះដកស្រង់ចេញពីរឿងរាមក្តរិ៍ ត្រង់ឈុត នាងសិតាដើរកាត់ភ្លើង គឺជាឈុតដែលតំណាងអោយស្រ្តីខ្មែរ មានភាពអង្គអាចក្លាហាន ស្មោះស និង ភក្តីភាព ប្រៀបដូចជាមាសសុទ្ធមិនខ្លាចភ្លើង ទោះត្រូវភ្លើងក៏មិនឆេះ។

យ៉ាងណាមិញផ្អែកលើភាពច្នៃប្រឌិត និងប៉ិនប្រសប់របស់អ្នកជំនាញទើបអាចផូសចេញនូវឈុតល្អឯក ទាំងនេះ បូករួមជាសម្រស់បវរកញ្ញាគ្រងឈុតទើបធ្វើឱ្យស្នាដៃទាំងបីនេះទទួលបានលទ្ធផលល្អដាច់គេ តែម្ដងប្រចាំឆ្នាំ២០២១ នៃកម្មវិធី Miss Cambodia៕

អត្ថបទ៖ Pav SreyPich

មតិយោបល់