• 2021-10-13 08:28:29
  • ជីវិតតារា

ពាក្យមួយឃ្លារបស់ សេង រដ្ឋា ធ្វើឲ្យអ្នកគាំទ្រមានសង្ឃឹមថា នាងអាចវិលចូលការប្រកួតបវរកញ្ញាឡើងវិញ

  • 2021-10-13 08:28:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះក្រោយមានការផុសផុលរឿងបវរកញ្ញាទើបទទួលបានមកុដMGC2021 ស្រាប់តែ កញ្ញា សេង រដ្ឋា ធ្វើឲ្យអ្នកគាំទ្រមានសង្ឃឹមឡើងវិញ ក្រោយនាងឆ្លើយតបពាក្យមួយឃ្លាយ៉ាងមានន័យ ។

នៅប៉ុន្មានម៉ោងមុននេះ គណនីហ្វេសប៊ុកផេករបស់ Beauty Pageant Reviewer បានផុសរូបរបស់កញ្ញា សេង រដ្ឋា ក្រោយនាងបានចូលទៅខមមិន លើរូបរបស់នាងដែលបានផុស ដោយក្នុងនោះ រដ្ឋាបានចូលខមមិនថា MU ច្រើនណាស់ ក្នុងនោះដែរស្រាប់តែអ្នកគាំទ្រនាងម្នាក់បានចូលទៅឆ្លងឆ្លើយជាមួយនាង ដោយសរសេរតបថា ចូលម្តងទៀតទៅបង ភ្លាមនោះ រដ្ឋា ក៏បានឆ្លើយតបភ្លាមៗ ដោយសរសេរថា ok ok wait for a good news ដែមានន័យថា យល់ព្រមៗ ដូចនេះរង់ចាំដំណឹងល្អទៅ ។

រំលឹកផងដែរថា នៅដើមឆ្នាំ២០២១មួយ អ្នករៀបចំកម្មវិធី Miss Grand Cambodia លោក អ៊ិន សុភិន ប្រកាស ដកហូតតំណែងម្ចាស់ម្កុដ MGC2020 កញ្ញា សេង រដ្ឋា ផ្ទេរជូនបវរកញ្ញាជយលាភីលេខ៣ ឲ្យទៅកញ្ញា លីវ ជីវលី៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់