• 2021-10-14 02:24:10
  • ព័ត៌មាន

ខំ​មើល​ថែ​អ្នកមាន​គុណ​រាប់​ឆ្នាំ ថ្ងៃ​នេះ ​ឪពុក​របស់ ករុណា ពេជ្រ ស្លាប់​ចោល​កូន​ប្រុស​ទៅ​ហើយ

  • 2021-10-14 02:24:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឪពុក​របស់​លោក ករុណា ពេជ្រ ដែល​មាន​ជំងឺ​ជា​ច្រើន​ឆ្នាំ ក្លាយ​ជា​មនុស្ស​រុក្ខជាតិ​នោះ នៅ​ព្រឹក​នេះ មាន​ដំណឹង​ចេញ​មក​ថា​លោក​បាន​លា​ចាក​លោក​ចោល​កូន​ប្រុស​ទៅ​ហើយ។

លោក ករុណា ពេជ្រ ខ្លួន​ឯង​បាន​បញ្ជាក់​ដំណឹង​នេះ​នៅ​លើ​បណ្ដាញ​សង្គម​របស់​លោក ជា​ទី​ដែល​លោក​រមែង​ចែកចាយ​ពី​រឿង​រ៉ាវ​ពាក់​ព័ន្ធ​នឹង​រឿង​ផ្ទាល់​ខ្លួន និង​ស្ថានភាព​របស់​ឪពុក។ លោក​បាន​សរសេរ​ថា "ប៉ា ខ្ញុំ ទៅចោល ខ្ញុំហើយសូមប៉ា ទៅអោយសុខបើមាន​ជាតិក្រោយ កូនសុំកើតជាកូនប៉ាទៀត ហើយស្ថិតក្នុងគ្រួសារមួយដែលពោរពេញដោយសុភមង្គល ណា ប៉ា ណា…!”។

ប្រិយមិត្ត​ជា​ច្រើន​បាន​ចូល​មក​សរសេរ​ចូល​រួម​រំលែក​ទុក្ខ និង​លើក​ទឹក​ចិត្ត​លោក ករុណា ពេជ្រ ក្រោយ​គេ​ឃើញ​តារា​ប្រុស​រូប​នេះ បាន​ទួញសោកខ្លាំង។

កន្លង​មក​គេ​មើល​ឃើញ​ថា លោក ករុណា ពេជ្រ បាន​បំពេញ​តួនាទី​ជា​កូន​ដ៏​ល្អ​មួយ​រូប ដែល​តែង​នៅ​កៀកកិត​មើល​ថែ​ឪពុក​មិន​ទំរុន​ឡើយ ដោយ​ប្រើ​ពេល​រយៈ​ប្រមាណ​៣​ឆ្នាំ​មក​ហើយ។ ប៉ុន្តែ​ទី​បំផុត នៅ​តែ​មិន​អាច​រក្សា​ជីវិត​អ្នក​មាន​គុណ​បាន៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម