• 2021-10-14 02:51:25
  • ព័ត៌មាន

ស្គាល់មុខតួអស់ហើយ ដល់ពេលដឹងពីអាយុពិតតារាសម្ដែងរបស់ «Squid Game» ម្ដង

  • 2021-10-14 02:51:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ពេល​នេះ​ «Squid Game» ​កាន់​តែ​ល្បីសុសសាយ ស្របពេល​ចំនួន​អ្នក​តាមដាន​រឿងក៏ច្រើនឡើង​គួរឲ្យកត់សម្គាល់ រហូត​ធ្វើឲ្យវា​ក្លាយជា​ស៊េរីភាពយន្តរបស់ Netflix ដែលល្បី​មិនធម្មតានៅទូទាំងពិភពលោក។

និយាយពីភាព​ល្បីល្បាញរបស់តួ​សម្ដែងវិញ ក៏ខ្លាំង​ក្លាទៀត ព្រោះ​បើ​គិត​ត្រឹម​ចំនួន​អ្នក​ Follow លើ Intstagram គឺ​កើនស្រឺតត្រឹម​រយៈពេល​ដ៏ខ្លី ជាឱកាសនាំឲ្យហាងឆេង​ទីផ្សាររបស់ពួកគេ​កាន់តែ​តែ​ត្រូវប៉ាន់។ ភាពល្បីល្បាញគ្រប់គ្នាច្បាស់ជាដឹង ចុះបើងាកទៅជីវិតពិត ​ចង់ដឹងទេថាតួសំខាន់ក្នុងរឿងមានអាយុប៉ុន្មាន​ខ្លះហើយ?

១. Lee Jung Jae (តួ Player 456)៖ កើតថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៧២ (សព្វថ្ងៃអាយុ ៤៩ ឆ្នាំ)

២. Park Hae Soo (តួ Player 218)៖ កើតថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ១៩៨១ (សព្វថ្ងៃអាយុ ៤០ ឆ្នាំ)

៣. Wi Ha Joon (តួ ប៉ូលីស)៖ កើតថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៩១ (សព្វថ្ងៃអាយុ ៣០ ឆ្នាំ)

៤. Jung Ho Yeon (តួ Player 067)៖ កើតថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៩៤ (សព្វថ្ងៃអាយុ ២៧ ឆ្នាំ)

៥. Oh Yeong Su (តួ Player 001)៖ កើតឆ្នាំ១៩៤៤ (សព្វថ្ងៃអាយុ ៧៧ ឆ្នាំ)

៦. Heo Sung Tae (តួ Player 101)៖ កើតថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៧៧ (សព្វថ្ងៃអាយុ ៤៤ ឆ្នាំ)

៧. Kim Joo Ryoung (តួ Player 212)៖ កើតថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៧៦ (សព្វថ្ងៃអាយុ ៤៥ ឆ្នាំ)

៨. Anupham Tripathi (តួ Player 199)៖ កើតថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ១៩៨៨ (សព្វថ្ងៃអាយុ ៣៣ ឆ្នាំ)

៩. Lee Yoo Mi (តួ Player 240)៖ កើតថ្ងៃទី១៨ ខែកក្កដា ឆ្នាំ១៩៩៤ (សព្វថ្ងៃអាយុ ២៧ ឆ្នាំ)

អត្ថបទ៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម