• 2021-10-18 02:42:15
  • ព័ត៌មាន

ចង់ក្លាយជាគ្រួសាររួមដំបូលជាមួយ BTS និង TXT ទេ? ពេលនេះ Big Hit បើកយុទ្ធនាការស្វែងក្រុមថ្មីហើយ

  • 2021-10-18 02:42:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម Big Hit Music ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការ​ស្វែងរក​ជើង​ខ្លាំង​ សម្រាប់ K-Pop ជំនាន់​ថ្មី​បន្ទាប់ពី BTS និង TXT។ កម្មវិធីប្រកួត​ជ្រើសរើសរបស់ Bit Hit នេះ​នឹង​ធ្វើ​ឡើង​ពីថ្ងៃទី១៨ ខែតុលា ដល់​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១

អ្នកដែល​កើត​ក្រោយ​ឆ្នាំ ២០០២ សញ្ជាតិណាក៏ដោយ រស់នៅ​ទីណា​ក្ដី អាច​ដាក់ពាក្យ​ចូលប្រកួតបាន​ តាមរយៈវិបសាយ​របស់​ Big Hit Music។ អ្នក​ចូលរួម​ប្រកួតអាច​ជ្រើសរើស​ទម្រង់ណាមួយក្នុង​ចំណោម​វិញ្ញាសា ​មាន​ដូចជា ច្រៀង រ៉េប រាំ និង​ ផលិតបទ​ចម្រៀង ហើយបន្ទាប់​មក​ថត​វីដេអូសម្ដែង​សមត្ថភាព​រៀងៗខ្លួនយ៉ាង​តិច ១នាទី រួចដាក់ពាក្យ (Submit) ដោយភ្ជាប់​ជាមួយនឹង រូបថតមួយសន្លឹក​។

បើអ្នក​មាន​សមត្ថភាព​ពិតៗ រង់ចាំដល់ណា? សាកល្បងចូលរួម​ប្រកួត​ពេល​នេះ ដើម្បី​ចាប់​យក​ឱកាសបំពេញក្ដី​ស្រមៃ​របស់អ្នកនៅពេល​នេះ៕ ​

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់