• 2021-10-19 01:00:00
  • ព័ត៌មាន

ស្ញើចសរសើរណាស់! ទ្រី សក្ដដា ចំណាយខ្ទង់ម៉ឺនដុល្លារផលិត MV ចម្រៀងស្វែងរកមូនិធី ១ដុល្លារដើម្បីកុមារកម្ពុជា

  • 2021-10-19 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះលោក ទ្រី សក្ដដា ដែលត្រូវបានមហាជនស្គាល់ថាជាតារាចម្រៀង និងជាអ្នកនិពន្ធចម្រៀងអាជីពល្បីឈ្មោះម្នាក់នៅក្នុងប្រទេសកម្ពុជា បានផលិតវីដេអូ MV ចម្រៀងមួយបទដ៏អស្ចារ្យដើម្បីស្វែងរកមូនិធិកុមារកម្ពុជា

បាត់មុខពីវិថីសិល្បៈរយៈពេល២ឆ្នាំ លេចមុខមកវិញលើកនេះ សក្ដដា ពាំនាំជាមួយនឹង ស្នាដៃល្អឯក ទើបតែបញ្ចេញក្នុង MV ចម្រៀងមានចំណងជើងថា”ពូជខ្មែរថ្លៃថ្នូរ” ដោយមានការចូលរួមពីសិល្បករសិល្បការិនីរួមគ្នាដល់ទៅ៧នាក់

ទន្ទឹមនឹងនេះនៅក្នុងសន្និសិទសម្ភោធបទចម្រៀងកាលពីថ្ងៃទី១៦ នេះ សក្ដដា បានឱ្យដឹងថា MV ចម្រៀងមួយបទនេះចំណាយខ្ទង់ ១ម៉ឺនដុល្លារឯណោះ ហើយត្រូវបានផលិតឡើងយ៉ាងពិសេសក្នុងគោលបំណងសម្រាប់ស្វែង រកមូនិធិប្រមូលថវិកាដើម្បីជួយកុមារកម្ពុជា ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ “កុមារអង្គរ”។

តារាចម្រៀង ទ្រី សក្ដដា៖” គោលបំណងធំដែលជំរុញឱ្យខ្ញុំផលិត MV ដែលចំណាយទឹកប្រាក់បែប នេះឡើង គឺដើម្បីធ្វើមូនិធិប្រមូលថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ ដែលមានកុមារកម្ពុជាតូចៗកំពុងសម្រាកព្យាបាល និងត្រូវការជំនួយពីប្រជាជនគ្រប់គ្នា ខ្ញុំគិតថា១$វាមិនច្រើនទេសម្រាប់យើងតែ សម្រាប់អ្នកដែលត្រូវការ គឺពិតជាមានតម្លៃខ្លាំងបំផុត”។

ដូច្នេះតាមរយៈ MV ចម្រៀង ពូជខ្មែរថ្លែថ្នូរ នេះប្រជាជនកម្ពុជាគ្រប់រូបអាចធ្វើការបរិច្ចាគថវិកាទៅតាម លទ្ធភាពដែលអាចធ្វើបានដើម្បីជួយសម្រួលដល់មន្ទីរពេទ្យកុមារអង្គរទាំងអស់គ្នាតាមរយៈគណនី ABA ផ្លូវការរបស់មន្ទីរពេទ្យកុមារអង្គរផ្ទាល់។

យ៉ាងណាមិញ MV មួយបទនេះបានផលិតឡើងយ៉ាងសម្រិតសម្រាងក្រោមស្នាដៃនិពន្ធដល់ទៅ១០ឆ្នាំ រួមទាំងបានផ្ដិតយករូបភាព និងវីដេអូត្រជាក់ភ្នែកលើទឹកដីអច្ឆារិយៈអង្គរនាខេត្តសៀមរាប។ ជាក់ស្ដែង MV ពូជខ្មែរថ្លៃថ្នូរ មិនត្រឹមតែផលិតឡើងដើម្បីស្វែងរកថវិកាជូនមន្ទីរពេទ្យកុមារអង្គរ ប៉ុណ្ណោះទេវាក៏ បានចូលរួមបង្ហាញអំពីវប្បធម៌ដ៏រុងរឿង និងសម្បត្តិដ៏មហាអស្ចារ្យខ្មែរទៅកាន់ជាតិសាសដ៏ទៃផងដែរ៕

ចង់ដឹងថា MV ចម្រៀង “ពូជខ្មែរថ្លៃថ្នូរ” ពីរោះរណ្ដំយ៉ាងណា និងមានទស្សនីយភាពត្រជាក់ភ្នែកកម្រិត ណា សូមទស្សនាវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ Pav SreyPich

មតិយោបល់