• 2021-10-20 03:21:14
  • ព័ត៌មាន

ដល់​ពេល នាយកុយ និងអម្ពរ ទេវី ចេញ​មក​បង្ហាញ​ការ​យល់ឃើញម្នាក់មួយបែប ជុំវិញ​រឿង ខ្ញុង

  • 2021-10-20 03:21:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាកំប្លែង ស្រេង សុកាន់ដា ហៅខ្ញុង ដែលធ្លាប់បង្កើតស្នាមញញឹមឲ្យទស្សនិកជនរាប់លាននាក់ តែបែរជាពេលនេះខ្លួនឯងយំគគ្រូក ហើយដង្ហោយរកជំនួយក្រោយបែកធ្លាយរឿងជំពាក់បំណុលគេប្រមាណ ៥៧២,០០០ដុល្លារ។

គិតត្រឹមព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ អ្នកនាងខ្ញុង ទទួលបានដំណោះស្រាយរឿងបំណុលនេះខ្លះហើយ ក្រោយទទួលបានជំនួយសប្បុរសធម៌តាមរយៈការបរិច្ចាគថវិកាម្នាក់បន្ដិចៗពីមហាជន។ ប៉ុន្ដែការ្យ នេះបានធ្វើឲ្យមហាជនបន្ដខ្វែងគំនិតគ្នាដដែល។

សម្រាប់តារាកំប្លែងជើងចាស់ លោក ជួង ជី ហៅនាយកុយ និយាយនៅក្នុងវីដេអូLive រយៈពេលជាង៣០នាទី នៅព្រឹកនេះថា រូបលោកផ្ទាល់ក៏មានការអាណិតអាសូរចំពោះខ្ញុង ដែលជួបបញ្ហាខាតបង់ តែគេកួររកវិធីដោះស្រាយឲ្យអស់លទ្ធភាពជាមុនដើម្បីតម្លៃសិល្បៈ និងកិត្ដិយសខ្លួន។

នាយកុយ៖”អ្នកសិល្បៈភាគច្រើនតែងតែជួបការខ្វះខាតហើយ តែសំខាន់កិត្ដិយសរបស់យើងទម្រាំកសាងបានប៉ុណ្ណេះ…យើងខំរក្សាទៅ”។

ចំណែកតារាសម្ដែងជើងចាស់ កំពុងរស់នៅឯនាយសមុទ្រ គឺអ្នកនាង អម្ពរ ទេវី បានបញ្ចេញសារនិងភ្ជាប់រូបភាពដ៏គួរឲ្យចាប់អារម្មណ៍តាមបណ្ដាញសង្គមដែរ។ អ្នកនាងថា៖”មើលចុះសុទ្ធតែតារាកំប្លែងជើងចាស់សួរថា…ហើយបើជ្រុលជួយគាំទ្រសិល្បៈគួរនឹកឃើញដល់ពួកគាត់ផង…ចូលរួមពិចារណាតាមការគួរ"។

តារាកំប្លែងដែលតារាសម្ដែងជើងចាស់រូបនេះបានភ្ជាប់ទៅកាន់មហាជនដើម្បីពិចារណា គឺមានចំនួន៤នាក់។ ក្នុងនោះ មាននាយ សាន ម៉ៅ យាយ ណយ សំណាង តា សង់ ស៊ីស និងនាយក្ដឹប។

ទន្ទឹមគ្នានឹងការលើកឡើងរបស់តារាសម្ដែង អម្ពរ ទេវី និងតារាកំប្លែងនាយកុយ នេះ ក៏មានអ្នកសិល្បៈវ័យក្មេងមួយចំនួនក៏បានបង្ហាញការអាណិតអាសូរខ្លាំងចំពោះខ្ញុង ហើយក៏យល់ថាជម្រើសរបស់ខ្ញុងជាការដោះស្រាយបញ្ហាមួយបែប ហើយថាមហាជនអាចបរិច្ចាគ ឬមិនបរិច្ចាគ គឺជាការយល់ឃើញរបស់មនុស្សម្នាក់ ហើយវាជាលុយដែលនៅក្នុងហោប៉ៅរបស់មហាជនផ្ទាល់៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម