• 2021-10-20 08:05:57
  • ព័ត៌មាន

មើលជំហ៊ានជោគជ័យទី១ ម៉ា ច័ន្ទបញ្ញា ទើបដឹងថាជំហ៊ានទី២ និងទី៣ របស់លោកទៅរួច ឬអត់?

  • 2021-10-20 08:05:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងប្រុសវ័យក្មេង ម៉ា ច័ន្ទបញ្ញា បង្ហាញផែនការជីវិតទាំងបីជំហ៊ានរបស់ខ្លួន មុនឈានចូលដល់វ័យ៥០ឆ្នាំ។ លោកថា រយៈពេល១០ឆ្នាំកន្លងផុតទៅ រូបលោកបានក្លាយជាមនុស្សសាធារណៈប្រគល់កេរ្ដិ៍ឈ្មោះឲ្យមហាជនតាមដានក្នុងនាមជាអ្នកចម្រៀង និងជាអ្នកនិពន្ធម្នាក់។

លោក ម៉ា ច័ន្ទបញ្ញា និយាយថា នៅអាយុចន្លោះពី៣០ ទៅ៤០ឆ្នាំ លោកចង់ធ្វើជាអ្នកដឹកនាំដែលយកបទពិសោធន៍១០ឆ្នាំមកជួយក្មេងៗជំនាន់ក្រោយ តាមទស្សនៈវិស័យ”នាំយកវប្បធម៌ទនើបខ្មែរទៅកាន់ឆាកអន្ដរជាតិ”។

ចំណែកវ័យចន្លោះពី៤០ ទៅ៥០ឆ្នាំ លោកចង់ធ្វើជាអ្នកជំនួញ ម្ចាស់គ្រួសារដ៏ជោគជ័យម្នាក់របស់ខ្មែរដែលបង្កើតរបស់អ្វីមួយសម្រាប់ជនជាតិខ្មែរជំនាន់ក្រោយ។ លោកបញ្ជាក់ថា ផែនការជីវិតសម្រាប់អាយុចន្លោះពី២០ ទៅ៣០ឆ្នាំ ទទួលបានជោគជ័យហើយ នោះគឺតារាចម្រៀង និងជាអ្នកនិពន្ធឯករាជ្យម្នាក់ដែលមានអ្នកស្គាល់ច្រើនគួរសម។

តារាចម្រៀងរូបនេះធ្លាប់ប្រាប់Sabay ថា បច្ចុប្បន្នលោកបានបង្កើតក្រុមការងារមួយឈ្មោះ Color9 មានសមាជិកប្រមាណ១០នាក់ ដើម្បីទទួលផលិតវីដេអូអប់រំ ស្ពតពាណិជ្ជកម្ម និងបទចម្រៀងដល់អតិថិជន។ លោកថា តាមរយៈរចនាសម្ព័ន្ធដែលបានបង្កើតឡើងនេះនេះ នឹងក្លាយទៅជាក្រុមហ៊ុនឈានមុខមួយនៅកម្ពុជា ដែលមានរូបលោកជាអ្នកគ្រប់គ្រងផ្ទាល់៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម