
- ព្រហស្បតិ៍, 21 តុលា 2021 07:33
- ព័ត៌មាន
សម្រស់តួប្រុសក្នុងបទ "Dance With Me" របស់មាស សុខសោភា កំពុងប្រមាញ់បេះដូងស្រីៗមិនតិចនាក់ទេ
- ព្រហស្បតិ៍, 21 តុលា 2021 07:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្រស់តួប្រុសក្នុងបទ "Dance With Me" របស់មាស សុខសោភា កំពុងប្រមាញ់បេះដូងស្រីៗមិនតិចនាក់ទេ
ចន្លោះមិនឃើញ
ប្រិយមិត្តនិយមចូលចិត្តទស្សនា MV ចម្រៀងថ្មីរបស់កំពូលតារាចម្រៀង មាស សុខសោភា ហាក់ចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងតួប្រុសសង្ហាម្នាក់ ដែលមានរូបសម្រស់ស្រស់ស្អាតមិនធម្មតាប៉ុន្មានទេ។
ជាការពិតណាស់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះតារាចម្រៀងស្រីល្បីឈ្មោះ មាស សុខសោភា ទើបបញ្ចេញស្នាដៃថ្មីក្នុងចម្រៀងមួយមានចំណងជើងថា "Dance with Me" ក្នុងផលិតកម្ម រាម។ បន្ថែមពីលើបទចម្រៀងពីរោះ ក្បាច់រាំឡូយកប់ ក្នុងនោះអ្នកគាំទ្រក៏ភ្ញាក់ផ្អើលផងដែរជាមួយវត្តមានតួប្រុសមានរូបរាងសង្ហាខ្លាំងតែម្ដង ទាំងរាងខ្ពស់ស្រឡះ មុខមាត់ស្រស់ស្អាត កែវភ្នែកស្រទន់មុតស្រួច ពិត ជាទាក់ទាញខ្លាំង ជាពិសេសមិត្តនារីៗតែម្ដង។
យ៉ាងណាមិញតួប្រុសក្នុងចម្រៀង “Dance With Me” នេះមានឈ្មោះថា Rai Shimizu Martin គឺជាតារាសម្ដែង តារាបង្ហាញម៉ូត ហើយលោកក៏ចេះក្បាច់រាំពិសេសៗផងដែរ។ ដោយឡែកថ្មីៗនេះកម្លោះសង្ហារូបនេះក៏ទើបតែលេចមុខក្នុងស្ប៉តពាណិជ្ជកម្មម៉ាក នាឡិកា ល្បីក្នុងប្រទេសកម្ពុជាទៀតផង។
ទន្ទឹមនឹងប្រជាប្រិយភាពហក់ខ្ពស់ត្រដែតក្នុងការងារសិល្បៈ គ្រប់គ្នាមិនទាន់ដឹងទេថាកម្លោះរូបនេះមានដើមប្រវត្តិបែបណា ហើយថាតើរូបគេជាកូនកាត់ខ្មែរបរទេស ឬជាតិសាសន៍ណានោះទេ ខណៈក្រុមការងារ Sabay កំពុងទាក់ទងធ្វើបទសម្ភាសន៍ជាមួយរូបលោក ប៉ុន្តែនៅមិនទាន់មានការឆ្លើយតបនៅឡើយទេ៕