/6176a7138239d_1635165960_medium.jpg)
- 2021-10-25 12:50:50
- ព័ត៌មាន
កំពូលតារាចម្រៀងអង់គ្លេស Ed Sheeren បានឆ្លងជំងឺកូវីដ-១៩
- 2021-10-25 12:50:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពូលតារាចម្រៀងអង់គ្លេស Ed Sheeren បានឆ្លងជំងឺកូវីដ-១៩
ចន្លោះមិនឃើញ
លោក Ed Sheeren កំពូលតារាចម្រៀងប្រចាំប្រទេសអង់គ្លេសមួយរូប បានរកឃើញវិជ្ជមានកាលពីថ្ងៃអាទិត្យ ទី២៤ ខែតុលា ឆ្នាំ២០២១ម្សិលមិញ។ នេះបើយោងតាមការចុះផ្សាយរបស់លោកផ្ទាល់នៅលើ Instagram ។
កាលពីសប្ដាហ៍មុនកំពូលតារាចម្រៀងរូបនេះ ក៏បានទៅចូលរួមកម្មវិធី The Earthshot Prize ដែលកម្មវិធីរៀបចំដោយរាជវង្សានុវង្សអង់គ្លេសនៅទីក្រុងឡុងដុង ដើម្បីប្រគល់ពានទៅដល់បុគ្គលណា ដែលបានចូលរួមចំណែកក្នុងការជួយឈឺឆ្អាលដល់រឿងការពារបរិស្ថាន ដោយអ្នកឈ្នះពាននេះនឹងទទួលបានលុយជាង ១.៣លានដុល្លារ ដើម្បីបន្តកិច្ចការការពារបរិស្ថានបន្តទៀត។
នៅខណៈនេះ Ed Sheeren កំពុងស្នាក់នៅផ្ទះរបស់ខ្លួន ដើម្បីធ្វើចត្តាឡីស័ក ទទួលការព្យាបាលតាមការណែនាំរបស់សុខាភិបាលអង់គ្លេស។
ទោះជាតេស្តឃើញវិជ្ជមានកូវីដ-១៩ក្ដី ប៉ុន្តែកំពូលតារាចម្រៀងរូបនេះនៅតែបន្តការងាររបស់ខ្លួនដដែល គ្រាន់តែមិនបានជួបផ្ទាល់ ដោយលោកនឹងធ្វើការសម្ភាសន៍ ក៏ដូចជាចូលរួមកម្មវិធីនានាជាធម្មតាពីផ្ទះរបស់លោក៕