• 2021-10-26 04:37:00
  • ជីវិតតារា

ស្អាតខ្លាំងណាស់ ! សុគន្ធ នីសា យករូបប្រាសាទបន្ទាយស្រី ច្នៃជាម៉ូតសម្លៀកបំពាក់ ផ្ទុះការសរសើរខ្លាំង

  • 2021-10-26 04:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងល្បីប្រចាំផលិតកម្មហង្សមាស អ្នកនាង សុគន្ធ នីសា យករូបប្រាសាទបន្ទាយស្រី មកច្នៃជាម៉ូតសម្លៀកបំពាក់ យ៉ាងស្រស់ស្អាតរហូតធ្វើឲ្យមហាជនផ្ទុះការសរសើយ៉ាងខ្លាំង។

តាមរយៈសម្អាងការមួយកាលពីពេលថ្មីៗនេះ បានយករូបក្លោងទ្វារបស់ប្រាសាទបន្ទាយស្រី មកច្នៃជាម៉ូតសម្លៀកបំពាក់ ដោយរំលេចទៅដោយក្បូរក្បាច់រចនាម៉ូតយ៉ាងស្រស់ស្អាតរបស់ប្រាសាទបន្ទាយស្រី ប៉ាក់ឌិនមានជំនាញយ៉ាងម៉ត់ចត់ ដោយឆ្លុះសាច់ស៊ីជាមួយសំពត់ហូលផាមួង អមដោយទឹកមុខស្រស់ស្រាយ ស្រទន់ មានមន្តស្នេហ៏ សក់លើកបួងជាក្លែបធំៗឡើងលើ មើលទៅមួយឈុតនេះពិតជាស្រស់ស្អាត សាកសមជាស្រ្តីខ្មែរខ្លាំងណាស់ ។

ចំពោះម៉ូតសម្លៀកបំពាក់នេះ ធ្វើឲ្យមហាជនមានការគាំទ្រយ៉ាងខ្លាំង ថែមទាំងសរសើរគ្រប់ៗគ្នាផងដែរ ៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម