• 2021-10-27 03:00:21
  • ព័ត៌មាន

មាស សុខសោភា ធ្លោយមាត់ថាខែខ្លះនាងដាច់លុយប៉ិតពីកាបូបហ្មង តែឥឡូវចំណូលមិនបាច់និយាយ!

  • 2021-10-27 03:00:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងជួរមុខរបស់ផលិតកម្ម”រាម” គឺអ្នកនាង មាស សុខសោភា ធ្លាប់តែលតោលរយៈពេលខ្លីបន្ទាប់ពីនាងដើរចេញពីផលិតកម្មមួយដែលជាទ្រនំចាស់នាងធ្លាប់ជ្រកប្រមាណ១០ឆ្នាំ មកធ្វើជាតារាចម្រៀងឯករាជ្យ ហើយគាប់ជួននឹងវិបត្ដិជំងឺកូវីដ-១៩ អូសបន្លាយផងនោះ។

តារាចម្រៀងរូបនេះ ប្រាប់Sabay ថា នៅមុនខែសីហា ឆ្នាំ២០២០ ដែលនាងបានសហការទាំងការរកស៊ី និងផលិតចម្រៀង គឺជួបបញ្ហាខាងហិរញ្ញវត្ថុខ្លាំង ព្រោះនាងត្រូវចំណាយលុយប្រចាំខែសម្រាប់បុគ្គលផលិតចម្រៀងផ្ទាល់ខ្លួន និងប្រាក់មួយចំណែកត្រូវចំណាយលើអាជីវកម្មចម្ការកៅស៊ូនៅឯស្រុកកំណើត។ ដូច្នេះហើយទើបនាងគិតថាខ្លួនមានសំណាងដែលបានជួបថៅកែឃូស៊ី គឺស្រីអូន ទាល់ពេល។

មាស សុខសោភា៖”មុនហ្នឹង…ពិបាកយកតែមែនទែនបង! ពេលខ្លះដាច់លុយប៉ិតហ្មង ព្រោះយើងត្រូវចំណាយច្រើនប្រចាំខែហ៎ ហើយកាលពីម្ដុំចុងឆ្នាំ២០១៩ មានគេBooking យើងបន្ដបន្ទាប់ដែរ តែយើងចេញអត់បាន”។

ទោះជាយ៉ាងណាតារាចម្រៀង មាស សុខសោភា ថាបច្ចុប្បន្ន នាងបានធូរដៃធូរជើងហើយ ហើយខែខ្លះនាងទទួលបានចំណូលពីការលក់ផលិតផលថែទាំសុខភាពស្រីអូនច្រើនជាងចំណូលពីសិល្បៈកាលពីមិនទាប់ជួបបញ្ហាជំងឺកូវីដ-១៩ ទៀតផង។ ត្បិតថាមិនទាន់បានកុងត្រាថ្មីទៀតជាមួយផលិតកម្ម”រាម” របស់ស្រីអូន ប៉ុន្ដែអ្នកនាងជឿថា វិស័យសិល្បៈគ្រប់ទម្រង់នឹងងើបឡើងវិញក្នុងពេលឆាប់នេះ។

មាស សុខសោភា បង្ហើបថា ប្រភពចំណូលសំខាន់បីដែលនាងទទួលបាន គឺពីការឈរឈ្មោះជាតំណាងឲ្យក្រុមហ៊ុននានា លក់ផលិតផលថែទាំសុខភាព និងចំណូលពីអាជីពចម្រៀងក្នុងមានជាតារាចម្រៀងរបស់ផលិតកម្ម”រាម”។ តាមរយៈប្រភពចំណូលទាំងនេះ មាស សុខសោភា ទទួលបានកម្រៃប្រចាំឆ្នាំចនោះពី១០ ទៅ២០ម៉ឺនដុល្លារ ហើយឆ្នាំខ្លះអាចលើសនេះ បើនាងអាចចេញច្រៀងបានធម្មតា៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម