• 2021-10-28 07:20:29
  • ព័ត៌មាន

យប់នេះ ពេជ្រ សោភា នឹងមានអ្វីពិសេសសម្រាប់ MUC២០២១ បានជាអ្នករៀបចំកម្មវិធី ជឿជាក់ដល់ម្លឹង!

  • 2021-10-28 07:20:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជាដំណឹងដ៏រំភើបសម្រាប់អ្នកគាំទ្រកំពូលតារាចម្រៀង ពេជ្រ សោភា ដោយនៅក្នុងរហូវការថ្មីនៃកម្ម វិធី Miss Universe Cambodia ២០២១ នេះនឹងលេចវត្តមានតារាស្រីល្បីឈ្មោះរូបនេះជាគណៈកម្មាការពិសេស នឹងមានអ្វីកក្រើកត្រៀមសម្រាប់មហាជននៅវគ្គប្ដាច់ព្រ័ត។

បន្ទាប់ទំព័រហ្វេសប៊ុកផ្លូវការរបស់ MUC ២០២១ បានប្រកាសជាសាធារណអំពីវត្តមានរបស់កំពូលតារា ចម្រៀង សោភា ធ្វើឱ្យមហាជនរំភើបគាំទ្រយ៉ាងខ្លាំងជាមួយនឹងវត្តមានរបស់នាង។ ក្នុងនោះអ្នករៀបចំ កម្មវិធី MUC ២០២១ លោក ម៉ែន និមរ័ត្ន បានបង្ហើបប្រាប់ Sabay នៅរសៀលថ្ងៃទី២៨ តុលានេះថា វត្តមានរបស់ ពេជ្រ សោភា ជាគណៈកម្មាការនេះនឹងញ៉ាំងកម្មវិធីប្រកួតឱ្យកាន់តែកក្រើកនៅរាត្រីវគ្គផ្ដាច់ព្រ័តនេះដោយតារាស្រីរូបនេះ នឹងត្រៀមការសម្ដែងបទចម្រៀងប្រពៃណីយ៉ាងពិសេសមិនធ្លាប់មាន ក្នុងកម្មវីធី MUC ពីមុនមក។

លោក ម៉ែន និមរ័ត្ន អ្នករៀមចំកម្មវិធី៖”បាទបានជាបងអញ្ជើញគាត់មកធ្វើជាគណៈកម្មាការពិសេសព្រោះ ពេជ្រ សោភា គាត់ជាកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា ហើយគាត់នឹងមាន Show ចម្រៀងពិសេសៗសម្រាប់រាត្រីវគ្គផ្ដាច់ព្រ័ត”។

អ្នករៀបចំកម្មវិធីរូបនេះថែមទាំងជឿជាក់យ៉ាងមុះមុតថាការសម្ដែងពិសេសពីតារាចម្រៀង ពេជ្រ សោភា សម្រាប់ការប្រកួតបវរកញ្ញា Miss Universe Cambodia ២០២១នេះនឹងកក្រើកផ្ទុះការចាប់អារម្មណ៍ ពីមហាជនគ្រប់ស្រទាប់។

យ៉ាងណាមិញកម្មវិធីប្រកួតស្វែងរកជយលាភី២០២១ នឹងប្រព្រឹត្តិនៅយប់ថ្ងៃទី២៨ តុលានេះវេលា ម៉ោង៨ និង៣០នាទីតទៅលើកញ្ជក់ទូរទស្សន៍ បាយ័ន និងផ្សាយបន្តផ្ទាល់លើទំព័រហ្វេសប៊ុកផ្លូវការ MUC ដោយមានការចូលរួមពីគណៈកម្មាការពិសេស ពេជ្រ សោភា៕

អត្ថបទ៖ PAV SREY PICH

មតិយោបល់
អត្ថបទពេញនិយម