• 2021-11-01 08:24:33
  • ព័ត៌មាន

ចិត្តបុណ្យណាស់! គឹម លីហ្សា ស៊ូឈរលក់ម្ជូរមិនខ្លាចហត់ ដើម្បបរិច្ចាគថិវិកាទៅមន្ទីរពេទ្យគន្ធបុផ្ផា

  • 2021-11-01 08:24:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតតារាសម្ដែង គឹម លីហ្សា បង្ហាញនូវក្ដីស្រលាញ់ទៅកាន់កុមារកម្ពុជាតាមរយៈមូនិធិរកបានពី ការលក់ម្ជូររបស់នាង បរិច្ចាគជូនមន្ទីរពេទ្យគន្ធបុផ្ផាក្នុងឱកាសបើកដំណើរការហាងថ្មី។

មិនត្រឹមតែមានរូបសម្រស់ស្អាត និងមានប្រជាប្រិយភាពខ្ពស់ប៉ុណ្ណោះទេ លីហ្សា ថែមទាំងមានទឹកចិត្ត ប្រពៃទៀតផង។ ដោយនៅប៉ុន្មានម៉ោងមុននេះយោងតាម ទំព័រហ្វេសប៊ុកសិល្បករកម្ពុជា បានឱ្យដឹងថា លីហ្សា បានចំណាយកម្លាំងកាយ កម្លាំងចិត្តខំប្រឹងឈរលក់ម្ជូរយកលុយទាំងអស់ដែលរកបានរយៈ ពេល២ថ្ងៃដំបូងនឹងប្រគល់ជូនទៅកាន់មន្ទីរពេទ្យគន្ធបុផ្ផានាឱកាសបើកសាខាហាងថ្មី។

ទន្ទឹមនឹងនេះថវិកាដែលរកបានក្នុងរយៈពេល២ថ្ងៃពីការលក់ម្ជូរនេះនឹងធ្វើការប្រគល់ជូនមន្ទីរពេទ្យគន្ធបុផ្ផានៅដើមខែនេះតែម្ដង។

រម្លឹកផងដែរថាឃ្លាតឆ្ងាយពីសិល្បៈមែនពិត ប៉ុន្តែប្រជាប្រិយភាពរបស់តារាស្រីរលកមុនមិនអន់ថម ថយនោះទេ ពោលនាងនៅតែមានប្រិយភាពគាំទ្រពីសំណាក់មហាជន ទោះនាងមិនស្ថិតក្រោមរូបភាព ជាសិល្បការិនីទៀតក៏ដោយ។ ហើយបច្ចុប្បន្ន លីហ្សា កាក់កប់ខ្លាំងមែនទែនជាមួយមុខរបរម្ជូរក្រឡុក របស់នាង ថែមទាំងទើបតែពង្រីកសាខាថ្មី១ទៀតផង៕

អត្ថបទ៖ PAV SREY PICH

មតិយោបល់