• 2021-11-03 02:20:21
  • ជីវិតតារា

រង់ចាំយូរហើយ ! កែវ សុបញ្ញា អរឡើងចង់ហោះ ក្រោយទទួលដំណឹងថាអាចរៀបការបាន តែគួរឲ្យស្តាយទៅវិញ

  • 2021-11-03 02:20:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងស្រីល្បីឈ្មោះប្រចាំហង្ស មាស កែវ សុបញ្ញា ក្រោយទទួលបានដំណឹងការអនុ្ញញាឲ្យមានពិធីរៀបការបើកដំណើរឡើងវិញ បានធ្វើឲ្យនាងសប្បាយចិត្តឡើងចង់ហោះ ព្រោះនាងរង់ចាំថ្ងៃនេះយូរមកហើយ ។

ពេលថ្មីៗនេះ កែវ សុបញ្ញា បានបង្ហាញពីការសប្បាយរីការាយនៅលើគណនីហ្វេសប៊ុករបស់នាង ដោយនាងបានបង្ហាញពីភាពសប្បាយចិត្តឡើងចង់ហោះ នូវពេលដែលនាងបានទទួលដំណឹងថា រដ្ឋាភិបាលឲ្យបងប្អូនប្រជាពលរដ្ឋ រៀបការធម្មតាឡើងវិញបាន ប៉ុន្តែត្រូវ រក្សានូវគម្លាតសុវត្ថិភាពនិងវិធានការសុខាភិបាល។ តារាចម្រៀង កែវ សុបញ្ញា នៅព្រឹកនេះ បានឲ្យSabay ដឹងថា នាងពិតជាសប្បាយចិត្តខ្លាំងពិតមែន ព្រោះនាងរង់ចាំយូហើយ តែនាងក៏បានសោកស្តាយទៅវិញដែរ ព្រោះនាងបានម៉ិមើលហ៊ុងស៊ុយដេញវេលារៀបការគ្រូថា ទាល់តែចុងឆ្នាំ២០២៣ទើបនាងអាចរៀបការបាន ដូចនេះនាងមានតែរង់ចាំបន្តទៀតនោះទេ ។

សុបញ្ញា បានបន្ថែមទៀតថា តាមពិតទៅអ្នកទាំងពីរបានចុះសំបុត្រអាពាហ៏ពិពាហ៏រួចរាល់អស់ហើយ ស្របពេលដែលអ្នកទាំងពីរភ្ជាប់ពាក្យម្លេះ ព្រោះថ្ងៃដែលនាងដាក់ថាភ្ជាប់ពាក្យនោះបានធ្វើវិធីសំពះផ្ទឹមដូចជាការរៀបការច្ចឹង គ្រាន់តែអ្នកទាំងពីរមិនបានធ្វើឲ្យធំតែប៉ុណ្ណោះ ហើយសព្វថ្ងៃនេះនាងរស់នៅជាមួយគ្នាដូចជាប្តីប្រពន្ធច្ចឹង ដោយនាងចង់បានកូនឆាប់ៗដែរ ប៉ុន្តែមិនអាចព្រោះចិនសែរថា នាងអាចរៀបការធំនិងយកកូននៅឆ្នាំរោងជាមួយគ្នា ទើបមានហ៊ុងស៊ុយល្អ ។

រំលឹកផងដែរថា តារាចម្រៀងថ្ពាល់ខួច កែវ សុបញ្ញា បានភ្ជាប់ពាក្យរួចហើយកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះ ដោយអ្នកទាំងពីរស្គាល់គ្នាយូហើយតាំងពី១៥ឆ្នាំមុនមកម្លេះ តែនាងមិនដែលចាប់អារម្មណ៏៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម