• 2021-11-04 07:20:29
  • ព័ត៌មាន

មុនទាក់ទងជាមួយមេម៉ាយសាច់ខ្ចី នាយចឺម ធ្លាប់បរាជ័យស្នេហាដល់ទៅ៣ដងជាមួយតារាស្រីទាំងនេះ

  • 2021-11-04 07:20:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្មីៗនេះតារាចម្រៀងល្បីឈ្មោះ និងជាតារាកំប្លែងនាយ ចឺម ទើបតែបង្ហាញមុខគូស្នេហ៍សាច់សខ្ចី មេម៉ាយរូបស្រស់ សេង សុខឃីម ដែលជាចំណងស្នេហ៍ទី៤របស់នាយ ចឺម ក្រោយធ្លាប់ធ្លុះធ្លាយបេះ ដូងជាមួយតារាស្រីល្បីឈ្មោះ៣ដួង។

ជាការពិតណាស់ មួយរយៈចុងក្រោយនេះមហាជនហាក់ភ្ញាក់ផ្អើលយ៉ាងខ្លាំងលើរឿងរ៉ាវស្នេហាតារា ចម្រៀងប្រចាំផលិតកម្ម សាន់ដេ ចឺម ដោយរូបគេទើបតែទាក់ទងជាមួយសង្សារថ្មីជាមេម៉ាយកូន១ សេង សុខឃីម ដែលមានរូបសម្រស់ស្រស់ស្អាតមិនធម្មតាទេទាំងទម្រង់មុខ សាច់ឈាម រាងរូវ គឺបានមួយចប់តែម្ដង ពោលគឺមិនចាញ់សង្សាចាស់នាយ ចឺម ប៉ុន្មានទេ។ ជាក់ស្ដែងមុនពេលនាយ ចឺម ដាក់ចិត្តស្រលាញ់ស្វែងយល់ចិត្តគ្នាជាមួយមេម៉ាយរូបនេះ លោកធ្លាប់មានប្រវត្តិបរាជ័យលើស្នេហាដល់ ទៅ៣ដងរួចទៅហើយ។

ទន្ទឹមនឹងនេះអតីតមិត្តស្រីទាំង៣សុទ្ធសឹងតែជាតារាសម្ដែងល្បីឈ្មោះមានរូបសម្រស់ស្អាត និងមាន ទេពកោសល្យមិនចាញ់គ្នាប៉ុន្មានទេ ហើយកំពុងមានប្រជាប្រិយភាពខ្លាំងទៀតផងក្នុង សិល្បកម្ពុជានា ពេលបច្ចុប្បន្ននេះ។

ក្នុងនោះតារាស្រីធ្លាប់ទាក់ទង ជាមួយនាយ ចឺម រួមមាន៖

អតីតសង្សាទី១ គឺកញ្ញា ពុធ ស្រីខួច ដែលបច្ចុប្បន្ននាងជាតារាសម្ដែងមមាញឹមម្នាក់លេចមុខក្នុងខ្សែភាពយន្ដខ្មែរមិនតិចរឿងនោះទេ លើសពីនេះ ស្រីខួចជាម្ចាស់ជយលាភីលឹខ១ Freshie Gril ២០១៥។

អតីតសង្សាទី២ គឺកញ្ញា អៀ ម៉េងលិ នាងក៏ជាតារាស្រីលេចធ្លោម្នាក់ផងដែរ។ ស្រីលិ ធ្លាប់បង្ហាញភាពផ្អែមល្ហែមជាមួយ ចឺម ហូរហែប៉ុន្តែមិនប៉ុន្មានអ្នកទាំងពីរដើរដល់ផ្លូវបំបែកសល់ត្រឹមពាក្យសង្សាចាស់។

អតីតសង្សាទី៣ គឺកញ្ញា ហ្វា ហ្វា តារាស្រីដែលលេចមុខច្រើនទាំងក្នុងរឿងភាគ ស្បតពាណិជ្ជកម្ម ហើយជាពិសេសនាងក៏ធ្លាប់លេចមុខញឹកក្នុង MV របស់នាយ ចឺម ផងដែរ៕

អត្ថបទ៖ PAV SREY PICH

មតិយោបល់