• 2021-11-05 06:50:39
  • ព័ត៌មាន

មិត្តប្រុសដែលមនុស្សស្រីប្រាថ្នា!ប៉ុន្មានឃ្លារបស់ ជីមមី ជ្រាបដល់បេះដូងមនុស្សស្រីទាំងលោកា

  • 2021-11-05 06:50:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតណាស់ចំណងស្នេហ៍ផ្អែកល្ហែមក្នុងរវង្វង់សិល្បរវាងពិធីការិនីរាងស្រឡូន ជីមមី និងគូស្នេហ៍មានឈ្មោះ ជីមមី ដូចគ្នាកាន់តែស្អិតបេះមិនចេញពីមួយថ្ងៃទៅមួយថ្ងៃកំពុងធ្វើឱ្យគ្រប់គ្នាច្រណែនមិនស្ទើទេជាមួយជីវិតគូអ្នកទាំងពីរ។

មិនមែនជារឿងចម្លែកទេដែលប្រិយមិត្តច្រណែន ហើយបិះនឹងលើសជាតិស្ករម្ដងៗ ក៏ព្រោះតែជារឿយៗស្នេហាមួយគូនេះតែងតែបង្ហាញពីភាពស្និតស្នាលស្អិតល្មួតមិនថាតែ ចូលរួមកម្មវិធី ឬដំណើរកម្សាន្ដផ្សេងៗ។ ហើយអ្វីដែលគ្រប់គ្នាជាពិសេសស្រីៗច្រណែនខ្លាំងនោះគឺជីមមី (ប្រុស) ពោលពាក្យប៉ុន្មាន ឃ្លាបង្ហាញពីភក្ដីភាពការតស៊ូប្ដេជ្ញាចិត្តធ្វើគ្រប់យ៉ាងដើម្បីនារីជាទីស្រលាញ់។

នៅប៉ុន្មានម៉ោងនេះទំព័រហ្វេសប៊ុក ជីមមី(ប្រុស) បានបង្ហោះរូបភាពផ្អែមល្ហែមមួយសន្លឹកជាមួយគូស្នេហ៍ ភ្ជាប់ជា មួយពាក្យយ៉ាងរំជួលចិត្តថា ការដែលលោកខំតស៊ូធ្វើការទាំងយប់ទាំងថ្ងៃមិនខ្លាចការនឿយហត់ នេះគឺគ្រប់យ៉ាងលោកធ្វើដើម្បីនារីជាទីស្រលាញ់តែម្នាក់គត់ ចង់ឱ្យនាងរស់នៅបានស្រួល ធ្វើអ្វីដែលមិត្ត ស្រីលោក(ជីមមី)ចង់បាន។

ជីមមី(ប្រុស)៖ “រាល់ថ្ងៃខំប្រឹងមិនហ៊ានសំរាក ហេតុផលតែមួយគឺដើម្បីអោយអូនបានរស់នៅក្នុងជីវិត ដែលអូនប្រាថ្នា។ គោដៅរបស់បងគឺផ្គាប់ចិត្តអូន និងគ្រួសារអូនតែប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយ”។

ភាសាស្នេហ៍ដ៏ត្រជាក់ទន់ភ្លន់ប៉ុន្មានឃ្លានេះកំពុងតែសណ្ដំចិត្តនារីមិនតិចនាក់ទេឱ្យលុងជ្រៅ និងលួចច្រណែនមិនស្ទើទេជាមួយភក្ដីភាពស្មោះសរបស់លោក ចំពោះពិធីការិនី ជីមី ដែលទង្វើដ៏ល្អនេះមនុស្សស្រីច្រើនណាស់ដែលប្រាថ្នាចង់បានជាអនាគត៕

អត្ថបទ៖ PAV SREY PICH

មតិយោបល់
អត្ថបទពេញនិយម