• 2021-11-05 07:48:32
  • ព័ត៌មាន

អៀង ចេនឡា៖ខ្ញុំមិនមែនជាអ្នកសិល្បទេមើលទៅ ទើបឈឺគ្មានសមាគមន៍ខាងណាអើពើសោះ

  • 2021-11-05 07:48:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាក់ខ្លួនឈឺស្គមឈឺសល់តែស្បែកដណ្ដប់ឆ្អឺងអស់រយៈពេលច្រើនខែតារាសម្ដែង និងជាតារាកំប្លែង លោក អៀង ចេនឡា ទើបដាច់ចិត្តពោលពាក្យអន់ចិត្តខ្លាំង គ្មានសមាគមន៍សិល្បណាសួសុខទុក្ខ អើពើពីស្ដានភាពជំងឺរបស់លោកឡើយ។

រសៀលថ្ងៃទី៥ វិច្ឆិការនេះ តារាកំប្លែងពូកែវោហាស័ព្ទ លោក អៀង ចេនឡា បង្ហាញការតូចចិត្តយ៉ាងខ្លាំងរហូតដល់លើកដៃបង្ហោះសារយ៉ាងក្រៀមក្រំថាតាំងតែពីលោកធ្លាក់ខ្លួនឈឺស្គមស្គាំង រហូតដល់ ពេលនេះសុខភាពគ្រាន់បើបានបន្តិច គ្មានសមាគមន៍សិល្បខាងណាយកចិត្តទុកដាក់ជាមួយលោក ឡើយ។ ក្នុងនោះ ចេនឡា ក៏បានបញ្ជាក់ដែរថាកាលដែលលោកបង្ហោះសារទាំងនេះមិនមែនមាន បំណងចង់បានជំនួយអ្វីនោះទេ គឺលោកគ្រាន់តែចង់បានការសួរសុខទុក្ខក្នុងនាមលោកជាសិល្បករ កម្ពុជាមួយរូបដែលប្រឡូកសិល្បបម្រើអារម្មណ៍មហាជនអស់រយៈកាល២០ឆ្នាំមកនេះ។

តារាសម្ដែង អៀង ចេនឡា ៖”ខ្ញុំមិនមែនជាអ្នកសិល្បៈ ឬ ជាតារាល្បីអីទេមើលទៅ ទើបឈឺគ្មាន សមាគមន៍ខាងណាអើពើ ខ្ញុំមិនចង់បានជំនួយទេ ចង់បានតែការសួរសុខទុក្ខក្នុងនាមជាសិល្បករ ដែលប្រលូកក្នុងវិស័យសិល្បៈ២០ឆ្នាំមកហើយ។ (តូចចិត្ត)”។

សូមរម្លឹកផងដែរថាតារាសម្ដែង ចេនឡា ស្ងាត់មួយរយៈធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភយ៉ាងខ្លាំងបន្ទាប់ ពីទទួលដំណឹងមកថាលោកមានបញ្ហាសុខភាព ទឹកចូលសួត ដែលសភាពរាងកាយរបស់ លោកហាក់ ប្រែស្គមខ្លាំង ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះលោកមានសុខភាពប្រសើឡើងវិញហើយ៕

អត្ថបទ៖ PAV SREY PICH

មតិយោបល់
អត្ថបទពេញនិយម