• 2021-11-08 04:55:43
  • ជីវិតតារា

មិន​បង្អង់​យូរ រឿន ណាត ចេញ​មក​ឆ្លើយតបភ្លាមៗ ក្រោយមានអ្នកសួរនាំពីជីវិតរាល់ថ្ងៃរបស់នាង

  • 2021-11-08 04:55:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតកញ្ញាឯកចក្រវាលតំណាងប្រទេសកម្ពុជា ២០១៨ រឿន ណាត ស្រីស្អាតសម្រស់លេចធ្លោពីធម្មជាតិ បានឆ្លើយតបភ្លាមៗក្រោយមានអ្នកចោតជាសំណួរមកកាន់នាង រហូតធ្វើឲ្យអ្នកគាំទ្រសរសើរគ្រប់គ្នា ។

ថ្មីៗនេះ អតីតកញ្ញាឯកចក្រវាលកញ្ញា រឿន ណាត បានបង្ហោះរូបភាព២សន្លឹក អមដោយសារចាក់ដោតចិត្តអ្នកគាំទ្រដែលតែងសួរនាងថា តើតស៊ូថតរាល់ថ្ងៃនេះហត់អត់ លំបាកអត់ ?រហូតនាងបញ្ចេញសារដើម្បីឆ្លើយតបទៅអ្នកគាំទ្រវិញដោយនាងបញ្ជាក់ថា នាងមិនហត់នឹងលំបាកស្មើនិងកាលពីមុននោះទេ ព្រោះនាងបានហែលឆ្លងភាពលំបាកយ៉ាងច្រើន ទម្រាំនាងមានថ្ងៃនេះ ដោយកាលពីមុន នាងគឺជាក្មេងស្រីម្នាក់មានការតស៊ូប្រើជីវិតនៅក្មេងរបស់នាង ធ្វើការរកលុយចិញ្ចឹមគ្រួសារ ដោយដាំបន្លែនៅវិទ្យុដើម្បីយកទៅផ្គត់ផ្គង់ដល់កុមារកំព្រាជាច្រើន ហូតធ្វើឲ្យនាងក្លាយទៅជាមនុស្សស្រីរឹងមាំ តស៊ូគ្រប់យ៉ាង ទម្រាំមកដល់ពេលនេះ ។

ចំណែកអ្នកគាំទ្រ ចូលមកសរសើរនាងគ្រប់គ្នា ពីភាពតស៊ូលំបាកគ្រប់យ៉ាង ដែលនាងបានជួបរហូតមកដល់ថ្ងៃនេះ ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់