• 2021-11-09 08:08:08
  • ព័ត៌មាន

តាម​បាន​ដឹង​ថា ឆាយ វីរៈយុទ្ធ មាន​ប្រភពចំណូល​៤ធំៗ ក្រោយ​ទើប​សម្ពោធ​គម្រោង​អចលទ្រព​ធំ​១

  • 2021-11-09 08:08:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​របស់ សាន់ដេ ឆាយ វីរៈយុទ្ធ បាន​បោះ​ជំហា៊ន​កាន់​តែ​ជ្រៅ​ក្នុង​ពិភព​ជំនួញ ដោយ​ថ្មី​ៗ​នេះ​លោក​ទើប​នឹង​សម្ពោធ​គម្រោង​អចលនទ្រព​ធំ​មួយ​ទៀត​ថ្មី​ៗ​នេះ ក្លាយ​ជា​ប្រភព​ចំណូល​ទី​៤​របស់​លោក។

ជា​ការ​កត់​សម្គាល់ ឆាយ វិរៈយុទ្ធ បាន​ហក់​ចូល​ប្រឡូក​ជំនួញ​កាន់​តែ​ច្រើន​ពី​មួយ​ទៅ​មួយ បន្ទាប់​ពី​រៀបការ​ជាមួយ​អ្នក​នាង សែ ចាន់ឌី ដែល​គេ​ដឹង​ថា ជា​កូន​ស្រី​ក្នុង​ត្រកូល​អ្នក​ធ្វើ​ជំនួញ​ធំ​ៗ​ជា​ច្រើន ក្នុង​នោះ​ជំនួញ​ទី​១​របស់​គូស្វាមី មួយ​គូ​នេះ គឺ​ជំនួញ "មាស​ស"។ តោះ...ឥឡូវ​មក​ដឹង​ថា ប្រភព​ចំណូល​សំខាន់​ៗ​ទាំង​៤​របស់​លោក ឆាយ វីរៈយុទ្ធ មាន​អ្វី​ខ្លះ?

១.អាជីព​សិល្បៈ៖ នេះ​ជា​អាជីព​ស្នូល និង​ជា​កន្លែង​ដែល​នាំ​ឲ្យ​លោក​មាន​គេ​ស្គាល់ មាន​អ្នក​គាំទ្រ​រាប់​ម៉ឺន​នាក់។ លោក ឆាយ វីរៈយុទ្ធ កើប​ចំណូល​ពី​ការងារ​នេះ មិន​តិច​ម៉ឺន​ដុល្លារ​ឡើយ​ក្នុង​១​ឆ្នាំ​ៗ។ ការងារ​សិល្បៈ​ចម្បង​ៗ​របស់​លោក​មាន ការ​ចេញ​ច្រៀង​តាម​កម្មវិធី​ប្រគំ​តន្ត្រី ថត​ផ្សាយ​ពាណិជ្ជកម្ម និង​ធ្វើ​ជា​ទូតសុច្ឆន្ទៈ​ឲ្យ​ផលិតផល​នានា។

២.ជំនួញ​មាស​ស ឬ​អង្ករ៖ លោក​បាន​ដំណើរ​ការ​អាជីវកម្ម​នេះ​តាំង​ពី​លោក និង​ភរិយា​នៅ​ជា​គូដណ្ដឹង​នឹង​គ្នា​ម្ល៉េះ ប៉ុន្តែ​លោក​លូក​ដៃ​ខ្លាំង​បន្ទាប់​ពី​រៀបការ​ក្លាយ​គូស្វាមី ភរិយានឹង​គ្នា​ហើយ​នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០១៧។ មក​ទល់​បច្ចុប្បន្ន​បាន​ពង្រីក​សាខា​បាន​ចំនួន ៥ទីតាំង​ហើយ។ លោក ឆាយ វីរៈយុទ្ធ ប្រាប់​ថា​លោក​មាន​មហិច្ឆតា​ចង់​ធ្វើ​ជា​អ្នក​ផ្គត់ផ្គង់​អង្ករ​ធំ​ជាង​គេ​មួយ​ក្នុង​ស្រុក។

៣.មន្ទីរ​ពេទ្យ​៖ ប្រិយមិត្ត​ជា​ច្រើន​អាច​ចន្លោះ​ប្រហោង​លើ​ចំណុច​នេះ ពោល​គឺ​អាច​មិន​ដឹង​ថា អាយដល​របស់​ពួក​គេ ក៏​វិនិយោគ​ក្នុង​វិស័យ​សុខាភិបាល​ដែរ។ តាម​ការ​បញ្ជាក់​សាមី​ខ្លួន លោក​បាន​ដំណើរ​ការមន្ទីរ​ពេទ្យ​មួយថ្មី​ៗ​ដោយ​ផ្ដោត​លើ​ជំងឺ​កុមារ​ឈ្មោះ​ថា "មន្ទីរ​ព្យាបាល​កុមារ​ដំរី"។ កន្លែង​ព្យាបាល​ជំងឺ​កុមារ​មួយ​នេះ បើក​សម្ពោធ​កាល​ពី​ថ្ងៃ​ទី ១៩ ខែ​កញ្ញា ២០២១​នេះ។

៤.អចលនទ្រព្យ៖ នេះ​ជា​អាជីវកម្ម​ធំ​មួយ​ទៀត និង​កំពុង​រីកចម្រើន​នៅ​ក្នុង​ស្រុក។ តារា​ចម្រៀង​មក​ពី​ខេត្ត​កំពង់ចាម ហក់​ចូល​ប្រឡូក​ក្នុង​ជំនួញ​អចលនទ្រព្យ​លើក​ដំបូង​នៅ​ឆ្នាំ ២០១៩។ កាល​ណោះ លោក​បាន​ចាប់​ដៃគ្នា​ជាមួយ​នឹង​អ្នក​នាង ខាត់ សុឃីម និង​ឧកញ៉ា​ម្នាក់​បើក​គម្រោង​ទី​១​នៅ​ខេត្ត​ព្រះសីហនុ។ បន្ត​មក​លោក​បាន​ឈាន​មកបន្ត​នៅ​តំបន់​ជុំវិញ​រាជធានី​ភ្នំពេញ។

ម្សិលមិញ​នេះ​ លោក​បាន​បក​ទៅ​វិនិយោគ​គម្រោង​ថ្មី​ទៀត​នៅ​លើ​ទឹក​ដី​ខេត្ត​ព្រះសីហនុ​ដដែល ដែល​គម្រោង​ថ្មី​លើ​ទឹក​ដី​ចាស់​នេះ ដាក់​ឈ្មោះ​ថា គម្រោង​ដីឡូតិ៍ ផ្ទះវីឡា សុក្រិតលេន ឆាយ វីរៈយុទ្ធ ដែល​លោក​បាន​ចាប់​ដៃគូ​ថ្មី​ម្នាក់​ទៀត។ លោក​អះអាង​ថា ខេត្ត​ព្រះសីហនុ​ជា​ខេត្ត​សក្ដានុពល ដូច្នេះ​ហើយ​ក្រោយ​ពី​ជោគជ័យ​គម្រោង​ទី១​កាល​ពី​ឆ្នាំ ២០១៩ លោក​ក៏​បាន​ត្រឡប់​វិញ​ម្ដង​ទៀត។

គម្រោង​ថ្មី​នេះ​លាត​សន្ធឹង​លើ​ដីទំហំ ២២ហិកតា​ស្មើ​នឹង ១០៨០ឡូតិ៍ ស្ថិត​ក្នុង​ភូមិសាស្ត្រ​ស្រុក​ព្រៃនប់។ គម្រោងទាំងមូល ​បាន​ដាក់​បញ្ចូល​គម្រោង​សាលា​រៀន​អន្តរជាតិ​លើ​ដី​១ហិកតា បូក​ផ្សំ​នឹង​កន្លែង​លំហែ​បែប​ធម្មជាតិ​១ហិកតា​ទៀត​។ អាស្រ័យ​លើ​ភាព​ជោគជ័យ​ពី​អតីតកាល ផ្សំ​នឹង​សក្ដា​នុពល​របស់​ខេត្ត និង​សក្ដានុពល​គម្រោង​ផ្ទាល់ តារា​ចម្រៀង​ល្បី រំពឹង​ថា គម្រោង​នេះ​នឹង​ជោគជ័យ​ថែម​ទៀត ហើយ​វា​នឹង​ក្លាយ​ប្រភព​ចំណូល​ដ៏​រឹងមាំ​១​ទៀត​ក្នុង​ចំណោម​ចំណូល​ធំ​ៗ​ទាំង​៤៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម