• 2021-11-10 08:49:11
  • ព័ត៌មាន

ព្រឺសម្បុរ! ម៉ានិត បង្ហាញ Trailer ប្រលោមលោកថ្មីបំផុសប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ខ្មែរ មិនធ្លាប់មាន

  • 2021-11-10 08:49:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះមិនមែនជាលើកទី១ទេដែលតារាចម្រៀងឯករាជ្យ Original Song ម៉ុង ម៉ានិត បង្កើតវីដេអូសង្ខេបសៀវភៅប្រលោមលោកចេញថ្មីរបស់ខ្លួន។ ប៉ុន្តែលើកនេះពិតជាប្លែកអារម្មណ៍ ជាមួយនឹង Trailer បែបគំនូវិចល (Animation) លើកដំបូងក្នុងប្រលោមលោករសជាតិថ្មីសន្លាងដែលបង្ហាញនូវភាពអស្ចារ្យនៃ វប្បធម៌ខ្មែរក្នុងរឿង”ព្រះនាងមុខមួយពាន់ និងគ្រោះទាំង៧”។

ស្នាដៃនិពន្ធថ្មីរបស់អ្នកនិពន្ធល្បីឈ្មោះ ម៉ានិត នៅចុងឆ្នាំ២០២១នេះពិតជាបានបង្កត់នូវរយលានអត្តក៏ ដូចជាបានបង្ហាញនូវភាពអស្ចារ្យលើទឹកដីសុវណ្ណភូមិជាច្រើនក្នុងវីដេអូ Trailer គំនូវិចល ដែលបាន គាស់រម្លឹកឡើងនូវមន្តវិជ្ជាការ ល្បែងសិល្បសាស្ត្រ សម្លៀកបំពាក់ ព្រេងនិទាន សាសនា ប្រវត្តិសាស្ត្រ មហាជនរគ វប្បធម៌ អរិយធម៌ដ៏ត្រចះត្រចង់ និងកិត្យានុភាពជាតិយើង ត្រូវបានលើកយកមកបង្ហាញ ជាថ្មីនៅក្នុង ប្រលោមលោកខ្មែរ ដែលលាយឡំជាមួយភាពច្នៃប្រតិដ្ឋនៃសតវត្សទី២១ ដើម្បីថែរក្សា រំលឹកចងក្រង និងវិវឌ្ឍនៈនៃវិស័យអក្សរសិល្ប៍ខ្មែរដ៏មានតម្លៃ។

Trailer ប្រលោមលោកថ្មីនេះពិតជាឆក់យកបេះដូងមហាជនមិនតិចនាក់ទេ ឱ្យរំជួលអារម្មណ៍ស្លុងជា ពិសេសព្រឺសម្បុរស្ញើចសរសើខ្លាំងជាមួយសាច់ រឿងបទភ្លេងដ៏ល្អឯក ដែលធ្វើឡើងយ៉ាងម្មត់ចត់ផ្អែក លើការខំប្រឹងច្នែប្រឌិតរបស់ក្រុមអ្នកផលិតចំណាយពេល១ឆ្នាំទើបលេចចេញនូវរូបរាងឡើង។

យ៉ាងណាមិញ ម៉ានិត ក៏បានសង្កត់ធ្ងន់ផងដែរថាគ្រប់យ៉ាងដែលធ្វើទៅ សុទ្ធសឹងតែកើតចេញពីការខំប្រឹង ច្នៃប្រឌិតដើម្បីចូលរួមផ្សព្វផ្សាយការអាន និងផ្សព្វផ្សាយសិល្បៈរចនាជំនាន់ថ្មីប្រមូលផ្ដុំដោយគំនិត ច្នៃប្រតិដ្ឋរបស់អ្នកនិពន្ធខ្មែរ និងសិល្បករខ្មែរគ្រប់រូប៕

ទស្សនាវីដេអូ Trailer ប្រលោមលោកថ្មី”ព្រះនាងមុខមួយពាន់ និងគ្រោះទាំង៧”ខាងក្រោមនេះ៖

អត្ថបទ៖ PAV SREY PICH

មតិយោបល់