• 2021-11-12 01:00:00
  • ព័ត៌មាន

ត្រឹមរូបថតដាក់ទស្សនាវដ្ដី តែ Song Hye Kyo និង Jang Ki Yong ថតសមគ្នាដូចគូស្នេហ៍ថ្មីថ្មោង

  • 2021-11-12 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Song Hye Kyo និងដៃគូអាយុប្អូនជាង ១១ឆ្នាំ Jang Ki Yong កំពុង​ក្លាយជា​ប្រធានបទ​ពេញ​និយម​សម្រាប់មហាជន​ ពិសេស​ពេញ​ក្នុង​វិស័យ K-Drama ដោយសាររឿង​ថ្មី​របស់​ពួកគេ​កំពុងត្រៀម​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​ មាន​ចំណងជើងថា «Now, We Are Breaking Up»

ដោយឡែក​ ជាការផ្សព្វផ្សាយ​រឿង និង​ដើម្បីការងារ​ថ្មី​ផង Song Hye Kyo និង Jang Ki Yong ក៏បាន​បង្ហាញ​មុខ​រួមគ្នា សម្រាប់ទស្សនាវដ្ដី Dazed Korea។ មហាជនមួយចំនួនអាច​នឹង​គិតថា គម្លាតអាយុជាបញ្ហា​ធំ ប៉ុន្តែតារា​ប្រុស​ស្រី​ទាំងពីរបាន​បង្ហាញ​យ៉ាងច្បាស់​ថា អ្វីៗក៏អាច​ទៅរួច​ដែរ។

ពេល​រូប​ថត​សម្រាប់​ទស្សនាវដ្ដី​បង្ហាញ​ខ្លួន​ភ្លាម គ្រប់គ្នា​ពិតជា​ភ្ញាក់ផ្អើល ដោយសារភាព​ស័ក្តិសម​របស់អ្នកទាំង ២ ពិតជា​ឥតខ្ចោះ រហូត​មិនអាចប្រកែក​បាន។

សូមទស្សនាដូចខាងក្រោម៖

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់