• 2021-11-12 06:35:51
  • ព័ត៌មាន

ចូលរួមរំលែកទុក្ខ! តារាសម្ដែង យ៉ែម ស្រីពេជ្រ ជួបទុក្ខធ្ងន់បាត់បង់លោកឪពុកគ្មានថ្ងៃត្រឡប់

  • 2021-11-12 06:35:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹងតក់ស្លុតរបស់តារាសម្ដែង និងជាពិធិរិនី យ៉ែម ស្រីពេជ្រ ត្រូវបានមហាជនចែករំលែកគ្នាតយ៉ាងច្រើនលើបណ្ដាញសង្គម ដោយសមាជិកគ្រួសារជាទីស្រលាញ់របស់នាងបានទទួមរណៈភាពកាលពីម្សិលមិញនេះ។

ស្របពេលគ្នានឹងតារាសម្ដែង និងតារាចម្រៀងនាទសវត្ស៦០ និង៧០ អ្នកស្រី កែវ មន្ថា ដែលត្រូវជាលោកយាយតារាចម្រៀងស្រី ស៊ូ ស៊ីរីកា បានទទួលមរណៈភាពកាលពីម៉ោង១២ និង៣០នាទី រំលងអាទ្រាត្រឈានចូលថ្ងៃទី១១ ខែវិច្ឆិកា មិនរំលងគ្នាប៉ុន្មានម៉ោងផងស្រាប់តែកញ្ញា យ៉ែម ស្រីពេជ្រ បង្ហោះសារកាន់ទុក្ខដែលឪពុកជាទីស្រលាញ់របស់នាងទទួលមរណៈភាពវេលាម៉ោង ៦ល្ងាចថ្ងៃទី ១១ វិច្ឆិការម្សិលមិញនេះ។

ក្នុងនោះ ស្រីពេជ្រ បង្ហោះសារជូនដំណឹងទៅកាន់មហាជនលើហ្វេសប៊ុកផ្លូវការរបស់ខ្លួនជាមួយនឹងរូបថតមួយសន្លឹកដែលបង្កប់នូវភាពអាឡោះអាល័យ ស្រីពេជ្រ ឈរអោបលោកឪពុកដោយភ្ជាប់ជាមួយ ពាក្យមួយឃ្លាថានាងកំពុងកាន់ទុក្ខលោកឪពុក។

តារាសម្ដែងយ៉ែមស្រី៖”ខ្ញុំកាន់ទុក្ខ My dad ១១.១១.២០២១”។

យ៉ាងមិញក្រោយទទួលដំណឹងដ៏ក្រៀមក្រំមួយនេះមហាជន ក៏ដូចជាសិល្បករសិល្បការិនីរួមអាជីព ច្រើនរូបបានសម្ដែងការសោកស្ដាយ និងចូលរួមរំលែកហេតុការណ៍ដ៏តក់ស្លុតមួយនេះដែលកើតឡើងចំពោះ យ៉ែម ស្រីពេជ្រ៕

អត្ថបទ៖ PAV SREY PICH

មតិយោបល់