• 2021-11-12 09:19:42
  • ព័ត៌មាន

បទចុងក្រោយ! ដាវីន ប្ដូរ​រសជាតិ​១បទ​នេះ ពិត​ជា​លន្លង់លន្លោច​ណាស់!

  • 2021-11-12 09:19:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចម្រៀង Cover ដាវីន បាន​បង្ហាញ​ប្រិយមិត្ត​នូវ​សមត្ថភាព​ខ្ពស់​ក្នុង​ការ​បង្ហើរ​សំនៀង​របស់​ពួក​គេ ដោយ​នៅ​សប្ដាហ៍​ចុង​ក្រោយ​របស់​ខ្លួន រូប​គេ​បាន​បង្ហើរ​សំនៀង​មួយ​បទ​របស់​លោក រិន សាវ៉េត មាន​ចំណង​ជើង​ថា "សន្យា​មុន​គេង" យ៉ាង​លន្លង់លន្លោច។

បទ​នេះ​ជា​បទ​ល្បី​របស់​តារា​ចម្រៀង​ស្រគត់ស្រគំ​ខាង​លើ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។ ក្រោយ​ពី​កប់​បាត់​ស្ទើរ​មាន​អ្នក​នឹក​នា ស្រាប់​តែ​ត្រូវ នាង ដាវិន បាន​លើក​យក​មក​ច្រៀង​សារ​ជា​ថ្មី​ក្នុង​កម្មវិធី "Sabay Sessions3” នាយប់​មិញ​នេះ។

តាម​ទម្លាប់ ដាវិន គឺ​ជា​អ្នក​ដែល​និយម​ច្រៀង​របស់​របស់​កំពូល​តារា​ប្រុស គឺ​លោក ព្រាប សុវត្ថិ បំផុត ដោយ​ក្នុង​ចំណោម ៥បទ​របស់​លោក​ក្នុង​កម្មវិធី​ខាង​លើ ដាវិន បាន​ច្រៀង​បទ​របស់​តារា​ជើង​ចាស់ ដល់​ទៅ ៣បទ​ហើយ ហើយ​បទ​នីមួយ​ៗ​សុទ្ធ​តែ​ទទួល​បាន​ការ​ពេញ​និយម​ច្រើន។ ដោយ​ឡែក​ការ​ផ្លាស់​ប្ដូរ​រសជាតិ​មក​ច្រៀង​បទ​របស់ រិន សាវ៉េត នៅ​ពេល​នេះ ក៏​មិន​ធ្វើ​ឲ្យ​ប្រិយមិត្ត​ខកចិត្ត​ដែរ។

នាង ដាវិន បាន​បង្ហើរ​សំនៀង​ដ៏​ក្រអួន​របស់​លោក ក្នុង​បទ​ចម្រៀង​មួយ​បទ​នេះ ប្រកប​ដោយ​មន្ត​បំពេរ។ តោះ...ទស្សនា និង​ស្ដាប់​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា

មតិយោបល់