• 2021-11-15 02:24:28
  • ព័ត៌មាន

នឹងកក្រើកពិតៗ! Wanna One និងក្រុមរាំ Street Woman Fighter នឹង​ឡើង​សម្ដែង​ជាពិសេសលើឆាក MAMA

  • 2021-11-15 02:24:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Wanna One និងក្រុមរាំ Street Woman Fighter បាន​បញ្ជាក់ពីវត្តមាន​ចូលរួម​កម្មវិធី MAMA ឆ្នាំ ២០២១ ជា​ផ្លូវការ​ហើយ ក្រោយ​មាន​ព័ត៌មាន​លេចឮ ឲ្យអ្នកគាំទ្ររំជួល​ចិត្តកន្លងមក។

ផ្អែក​តាម​ការ​ចេញផ្សាយថ្មីៗ​របស់ Mnet បាន​ឲ្យ​ដឹង​ថា​ Wanna One និងក្រុមរាំ Street Woman Fighter នឹង​ចូលរួម​សម្ដែង​ជាពិសេស​នៅ​ក្នុង​ព្រឹត្តិការណ៍ ​Mnet Asian Music Awards (MAMA)​ នៅ​ឆ្នាំនេះ។

Mnet ឲ្យដឹង​ថា​ «Wanna One អ្នក​ដែល​ជួយផ្សព្វផ្សាយ K-Pop ទៅកាន់ពិភពលោក តាមរយៈ​សកម្មភាព​សម្ដែង​ប្លែកៗជា​ច្រើននោះ ក៏ដូចជា​ក្រុម​រាំ Street Woman Fighter អ្នក​ដែល​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​វិស័យ​រាំរបស់ K-Pop (K-Dance) ទៅកាន់​ពិភពលោក​ដែរនោះ​ ថ្មីៗនេះ​ពួកគេ​បាន​បញ្ជាក់​ថា​នឹង​ចូល​រួម​ជាពិសេស​ក្នុង​កម្មវិធី​ MAMA​»។

ដោយឡែក​សម្ដែង​ចំនួន​សមាជិក​ Wanna One ជាក់លាក់​ដែល​នឹង​ចូល​រួម​កម្ម​វិធី​ឆ្នាំ​នេះ​ Mnet មិន​បាន​បញ្ជាក់​ទេ ចំណែក​ក្រុម​រាំរបស់​ Street Woman Fighter ក៏​កម្មវិធី​មិនបាន​បង្ហើបថាជា​ការ​បង្ហាញ​ខ្លួន​របស់​ក្រុម​មួយណា​ដែរ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម