• 2021-11-15 07:41:16
  • ព័ត៌មាន

ព្រះអើយ! បវរកញ្ញា MUC2020 ត្រូវរថយន្ដបុកពីក្រោយពេញទំហឹង ទុកចោលរាប់ម៉ោងទម្រាំបញ្ជូនដល់ពេទ្យ

  • 2021-11-15 07:41:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជារឿងដ៏រន្ធត់បំផុតសម្រាប់ក្រុមគ្រួសារបវរកញ្ញា ប្រាសាទ ដាវីន ដែលប្អូនស្រីជាទីស្រលាញ់របស់នាងឈ្មោះ ប្រាសាទ ដាវិ ត្រូវបានរថយន្ដឈ្នួលមួយគ្រឿង បើកបុកពេញទំហឹងពីក្រោយ ខណៈនាងបើកបរ លើដងផ្លូវទើបចេញពីធ្វើការសំដៅទៅផ្ទះ។

យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់ពិធីករ ស៊ីថូ ណាថាន់ បានទម្លាយថាកាលពីប៉ុន្មានថ្ងៃមុននេះ មានការណីដ៏ភ្ញាក់ផ្អើលកើតឡើងចំពោះបវរកញ្ញា Top ១០ Miss Universe Cambodia ២០២០ ម្នាក់ឈ្មោះ ប្រាសាទ ដាវិ ត្រូវបានរថយន្ដឈ្នួលបើកបុកពីក្រោយពេញទំហឹងបាត់បង់ស្មារតីភ្លាមៗ នៅលើដងផ្លូវ OCIC។ ដោយសារតែចំណាយច្រើនក្នុងការស្វែងរកក្រុមគ្រួសារនារីរងគ្រោះ ត្រូវទុក នាងចោលរហូតដល់ទៅ៤ម៉ោងទើបនាំទៅកាន់មន្ទីរពេទ្យព្យាបាល។

ទន្ទឹមនឹងនេះទម្រាំនាំនាងដល់មន្ទីរពេទ្យ កំណកឈាមរាយប៉ាយក្នុងខួរក្បាល បានបង្កផលវិបាកដល់ ការវះកាត់ នេះពាក្យសម្ដីបញ្ជាក់ពីក្រុមគ្រូពេទ្យ។ មួយវិញទៀតកំរិតខួរក្បាលប្រក្រតីគឺ១៥/១៥ ដោយឡែង ប្រាសាទ ដាវិ ស្ថិតកំពុងមានស្ថិតិ១០/១៥។

រម្លឹកផងដែរថា បវរកញ្ញា ប្រាសាទ ដាវីន ជាបងស្រីបង្កើតរបស់ប្រាសាទ ដាវិ ហើយនាងក៏ជាបវរកញ្ញាមួយរូបផងដែរ ដោយកាលពីឆ្នាំ២០២០នាងបានចូលប្រកួតក្នុងកម្មវិធី Miss Universe Cambodia ២០២០ជាប់ចំណាត់ថ្នាក់ Top ១០៕

អត្ថបទ៖ PAV SREY PICH

មតិយោបល់
អត្ថបទពេញនិយម