• 2021-11-16 08:09:29
  • ព័ត៌មាន

ឆ្ងាយកាយ តែចិត្តនៅនឹកអាល័យ! ស៊ីរីកា បានត្រឹមមើលរូបថតពោលពាក្យស្រណោះ មុនបុណ្យ៧ថ្ងៃជីដូន

  • 2021-11-16 08:09:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតត្រឹមថ្ងៃទី១៦ វិច្ឆិកានេះ តារាសម្ដែង និងជាតារាចម្រៀងនាទសវត្សរ៍ ៦០ និង៧០ អ្នកស្រីកែវ មន្ថា បានទទួលមរណៈភាពរយៈពេល៧ថ្ងៃហើយ ហើយថ្ងៃនេះក៏ជាថ្ងៃគំរប់ខួបបុណ្យ៧ថ្ងៃរបស់អ្នកស្រីផងដែរ។

សេចក្ដីស្រណោះ ទុក្ខសោករបស់ក្រុមគ្រួសារនៅតែបន្តសោកសៅ នឹកអាល័យសមាជិកគ្រួសារដែល ធ្លាប់តែរួមរស់ផ្ដល់ភាពកក់ក្ដៅជាម្លប់ត្រជាក់ដល់កូនចៅ។ រហូតមកដល់ពេលនេះបើទោះមរណៈភាព អ្នកស្រីបានឃ្លាតឆ្ងាយមែនពិត ប៉ុន្តែរូបភាពការចង់ចាំនៅតែដក់ជាប់ក្រអៅបេះដូង ដោយនៅប៉ុន្មាន ម៉ោងមុននេះ ចៅស្រីបង្កើតដែលត្រូវបានមហាជនស្គាល់ថាជាតារាចម្រៀង ស៊ូ ស៊ីរីកា បង្ហោះរូបភាពស្រស់ញញឹម ពោលពាក្យក្នុងចិត្តខណៈបុណ្យ៧ថ្ងៃរបស់លោកយាយជាទីស្រលាញ់បានមកដល់។

ស៊ីរីកា បង្ហោះរូបភាពគៀកកើយជាមួយជីដូន រំលេចស្នាមញញឹមស្រស់បំព្រង ដោយភ្ជាប់ជាមួយពាក្យ សោកសៅមួយឃ្លាបង្ហាញពីភាពស្រណោះនឹកអាល័យជាពន់ពេកដល់ជីដូនដែលធ្លាប់តែរស់ក្បែបើទោះ ជាពេលនេះគ្មានវត្តមានលោកយាយ។

តារាសម្រៀង ស៊ូ ស៊ីរីកា៖”លោកម៉ែស្អែកដល់ថ្ងៃ៧ថ្ងៃលោកម៉ែហើយកូនចៅនឹកលោកម៉ែ”។

យ៉ាងណាមិញបុណ្យគំរប់៧ថ្ងៃរបស់អ្នកស្រី កែវ មន្ថា មានសិល្បករសិល្បការិនីជាច្រើនលេចវត្តមាន ចូលរួមពិធីបុណ្យជាច្រើននាក់ផងដែរ៕

អត្ថបទ៖ PAV SREY PICH

មតិយោបល់
អត្ថបទពេញនិយម