• 2021-11-17 03:21:33
  • ព័ត៌មាន

អ្នក​ណា​មិន​ភ្ញាក់​ផ្អើល ឆាយ វីរៈយុទ្ធ សុខ​ៗ​បើក​មន្ទីរ​ពេទ្យ ខណៈ​គេ​រកស៊ី​លក់​ឡេ​ពេញស្រុក!

  • 2021-11-17 03:21:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ពេល​ដែល សិល្បករ​ភាគ​ច្រើន​ផ្ដោត​អាជីវកម្ម​តែ​លើ​ប្រភេទ​ការ​ថែ​រក្សា​សម្ផស្ស​ដង​ខ្លួន ឆាយ វីរៈយុទ្ធ មិន​មាន​អាជីវកម្ម​ប្រភេទ​នោះ​សូម្បី​១ បែ​ជា​បើក​លក់​អង្ករ ហើយ​ចុង​ក្រោយ​នេះ បាន​បោះ​ទុន​វិនិយោគ​បើក​ដំណើរ​មន្ទីរព្យាបាល​មួយ​ថែម​ទៀត។

មន្ទីរ​ព្យាបាល​នេះ​មាន​ឈ្មោះ​ថា មន្ទីរ​ព្យាបាល​កុមារ​ដំរី" ដែល​ផ្ដោត​ទៅ​លើ​ការ​ព្យាបាល​ជំងឺ​កុមារ​ទូទៅ។ កន្លែង​ព្យាបាល​ជំងឺ​កុមារ​មួយ​នេះ បើក​សម្ពោធ​កាល​ពី​ថ្ងៃ​ទី ១៩ ខែ​កញ្ញា ២០២១​នេះ ក្លាយ​ជា​ប្រភព​ចំណូល​ធំ​ទី​៤ បន្ទាប់​ពី​ការងារ​សិល្បៈ អាជីវកម្ម​លក់​អង្ករ​ដែល​មាន​យីហោ "ស្ដេច​អង្ករ" និង​អចលនទ្រព្យ។

នេះ​ជា​គំនិត​ផ្ដួច​ផ្ដើម​របស់​កូន​ស្រី​ថៅកែហាក់​សែ ប៉ុន្តែ​ក៏​ជា​អ្វី​ដែល​តារា​ចម្រៀង​សំឡឹង​ឃើញ​ក្នុង​ផ្លូវ​វិជ្ជមាន​ដែរ។ លោក​ថា ឆាយ វីរៈយុទ្ធ ប្រាប់​ថា ចំពោះ​ការ​ហក់​ចូល​មក​ប្រឡូក​ក្នុង​អាជីវកម្ម​ប្លែក​គេ​ក្នុង​ចំណោម​សិល្បករ ម្ចាស់​បទ "មក​រក​បង បង​រង់ចាំ" ប្រាប់​ថា មួយ​ផ្នែក គឺ​ដោយ​សារ​មូលហេតុ​ផ្ទាល់​ខ្លួន។

"មូលហេតុ​ដំបូង គឺ​ដោយ​សារ​ខ្ញុំ​មាន​កូន​តូច​ដែរ ពេល​ឈឺ​ថ្កាត់​ពិបាក​រក​មន្ទីរ​ពេទ្យ​ ដែល​យើង​ទុក​ចិត្ត​ចឹង​ណា​បង និង​ទី​២ ក៏​ដោយ​សារ​មើល​ឃើញ​ឱកាស និង​វិបត្តិ​មួយ​ចំនួន​កើត​លើ​កុមារ​កម្ពុជា​ដែរ"។

ឆាយ វីរៈយុទ្ធ លើក​ឡើង​ថា កុមារ​កម្ពុជា​រាប់​ម៉ឺន​នាក់​ក្នុង​១​ឆ្នាំៗ បាន​ជួប​ប្រទះ​នឹង​ការ​បៀតបៀន​ដោយ​ជំងឺ​ផ្សេង​ៗ ហើយ​ក្នុង​បន្ទុក​មួយ​ភាគ​ធំ ធ្លាក់​ទៅ​លើ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា។ ដូច្នេះ​ហើយ​អាជីវកម្ម​របស់​លោក​មាន​គោលដៅ​ចូល​រួម​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​កុមារ​កម្ពុជា​នានា ជាមួយ​នឹង​គុណភាព​សេវា​ដែល​លោក​អះអាង​ថា អាច​ទុក​ចិត្ត​បាន ស្តង់ដា​កម្រិត​អន្តរជាតិ៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម