• 2021-11-22 01:33:44
  • ព័ត៌មាន

ក្រឡេកមកមើលឈុតតំណាងជាតិកម្ពុជា MGI ឆ្នាំនេះពិតជាស្រស់ស្អាតអស្ចារ្យណាស់!

  • 2021-11-22 01:33:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីប្រកួតបវរកញ្ញា Miss Grand International ២០២១ ដែលបា្ររព្ធឡើងលោះទឹកដីប្រទេសថៃកាន់តែខិតជិតដល់វគ្គចុងក្រោយហើយ ខណៈកម្ពុជាទើបតែបង្ហាញឈុតតំណាងជាតិយ៉ាងអស្ចារ្យជាផ្លូវការនៅប៉ុន្មានម៉ោងមុននេះសម្រាប់យើងទៅប្រកួតក្នុងវគ្គឈុតតំណាងជាតិ។

នៅប៉ុន្មានម៉ោងមុននេះទំព័រហ្វេសប៊ុកផ្លូវការ Miss Grand Cambodia ទើបបើកបង្ហាញឈុតតំណាងជាតិកម្ពុជាយ៉ាងស្រស់ស្អាតឥតខ្ចោះជារូបគំនូរ ដែលបានបង្ហាញនូវភាពលេចធ្លោនៃព្យញ្ជនៈខ្មែរ អមជាមួយតួលេខខ្មែរពីលេខសូន្យដល់ប្រាំបួន រំលេចជាមួយត្បូងភ្លឺចែងចាំងពេញមួយតួខ្លួន។

ឈុតតំណាងជាតិកម្ពុជាឆ្នាំ២០២១នេះមានឈ្មោះថា” ក្សត្រីក្រុងកម្ពុជា នៃវប្បធម៌អរិយធម៌” បន្ថែមពី លើភាពស្រស់ស្អាតនេះអ្នកច្នៃម៉ូតក៏បានច្របាច់បញ្ជូលជាមួយឆ្នេរខ្សាច់សស្អាតនាខេត្តព្រះសីហនុ បូកបន្ថែមក្បូរក្បាច់រចនាយ៉ាងប្រណិតនៅក្នុងឈុតមួយនេះផងដែរ។

យ៉ាងណាមិញរហូតមកដល់ពេលនេះបវរកញ្ញាតំណាងកម្ពុជា Miss Grand International ២០២១ ប៉ូគឹម ថេងសុតធីតា បានបង្ហាញសមត្ថភាព រូបសម្រស់យ៉ាងជឿជាក់របស់នាងទៅកាន់អន្តរជាតិ។ ប៉ូគឹម ថេងសុតធីតា ជាបវរកញ្ញាកម្ពុជាដែលបានបង្ហាញភាពលេចធ្លោលេចឭពាក្យសរសើមិនតិចទេពីមហាជនគ្រប់ទិសទី ហើយនាងក៏ធ្វើបានល្អផងដែរគ្រប់វគ្គទាំងអស់ ជាពិសេសវគ្គឈុតប៊ីគីនី ធីតា ឥតខ្ចោះតែម្ដង៕

អត្ថបទ៖ PAV SREY PICH

មតិយោបល់
អត្ថបទពេញនិយម