• 2021-11-23 09:23:01
  • ជីវិតតារា

ពីរោះរណ្តំណាស់ ! ក្រោយគេបន្តិចមែន «ស្រក់ទឹកភ្នែកតែមិនយំ»របស់ម៉េងកែវពេជ្ជតា ចេញហើយ តបតាមសំណើរសម្តេចតេជោ

  • 2021-11-23 09:23:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា បាននិពន្ធបទចម្រៀងផ្ទាល់ខ្លួននិងច្រៀងដោយផ្ទាល់ ដោយចំណាយពេលនិពន្ធត្រឹមតែ២ម៉ោងប៉ុណ្ណោះ ដើម្បីជូនថ្នាក់ដឹកនាំប្រទេស ។

នៅប៉ុន្មាននាទីមុននេះ អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះវីដេអូចម្រៀងបទ «ស្រក់ទឹកភ្នែកតែមិនយំ» ដែលអ្នកនាង ចំណាយពេលនិពន្ធពីម៉ោង៣ភ្លឺដល់ម៉ោង៥ព្រឹកទើបបញ្ចប់ និងច្រៀងដោយផ្ទាល់យ៉ាងពិរោះរណ្តំទាំងសាច់ភ្លេង ទាំងសម្លេងអ្នកច្រៀងស៊ីគ្នា កាន់តែស្តាប់កាន់តែលន្លង់លន្លោចទៅតាមបទចម្រៀងទៀតផង ដើម្បីឆ្លើយតបអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នារយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បើទោះបីជាក្រោយគេបន្តិចមែន តែអ្នកនាង ខំព្យាយាមសរសេរយ៉ាងយកចិត្តទុកដាក់ចំពោះអត្ថន័យនេះចំណងជើងបទចម្រៀងនេះ ។

រំលឹកផងដែរថា កាលពីថ្ងៃទី២០ ខែ វិច្ឆិកា ឆ្នាំ២០២១ ទំព័រហ្វេសប៊ុករបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហោះ Post មួយដោយបានលើកឡើងពីចៅស្រីទី ២១ របស់សម្ដេច ដែលសម្រក់ទឹកភ្នែក តែមិនដែលយំឲ្យឮនោះទេ ជាហេតុបង្កើតជាចម្ងល់ដល់ជីតា ព្រោះមិនមែនទើបតែជាលើកទី១ ទេ។ ហេតុនេះសម្ដេចបានមានប្រសាសន៍ថា ប្រសិននៅកម្ពុជាមិនទាន់មានបទ «ស្រក់ទឹកភ្នែកតែមិនយំ» សូមជួយនិពន្ធមួយបទផង។ នៅប៉ុន្មានម៉ោងក្រោយឃើញ Post នេះភ្លាម មានមហាជនជាច្រើនបានបង្ហាញស្នាដៃ ដោយតែងទំនុកនិពន្ធចេញជាបទថ្មី ក្រោមចំណងជើងតែមួយគឺ «ស្រក់ទឹកភ្នែកតែមិនយំ» ក្រោមស្នាដៃតែងនិពន្ធយ៉ាងសម្រិតសម្រាំងពីព្រឹទ្ធនិពន្ធ ហ៊ុន ហេង ច្រៀងដោយ លោក ឌៀប ពិសិដ្ឋសុធា បច្ចេកទេសតន្រ្តីលោក ម៉ែន សាខន បច្ចេកទេសរូបភាពដោយ លោក តុលា សុភា តាក់តែងជាលំនាំបទ "ចុងកាបក"។

សូមទស្សនា និងស្ដាប់កម្សាន្តដូចខាងក្រោម៖

អត្ថបទ៖ Tep Sovannmoly

មតិយោបល់