- 2021-11-24 06:43:32
- ព័ត៌មាន
កតញ្ញូណាស់! រ៉ូលីន ចំណាយថវិកាផ្ទាល់ខ្លួនសង់ផ្ទះថ្មីជូនម៉ែដោះ ដែលមើលថែលោកតាំងពីក្មេងវ័យ
- 2021-11-24 06:43:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កតញ្ញូណាស់! រ៉ូលីន ចំណាយថវិកាផ្ទាល់ខ្លួនសង់ផ្ទះថ្មីជូនម៉ែដោះ ដែលមើលថែលោកតាំងពីក្មេងវ័យ
ចន្លោះមិនឃើញ
មិនមានឈ្មោះជាម្ដាយបង្កើតមែនពិត ប៉ុន្តែតារាប្រុសពូកែវោហាស័ព្ទ រ៉ូលីន ហាក់មានភាពកតញូ ណាស់ចំពោះម៉ែដោះ ដោយលោកទើបបានសាងសង់ផ្ទះយ៉ាងស្រស់ស្អាតមួយកន្លែង ជូនអ្នកមា នគុណទី២ បន្ទាប់ពីអ្នកម្ដាយរបស់ រ៉ូលីន ទទួលមរណៈភាព។
យោងតាមហ្វេសប៊ុកផ្លូវការរបស់ រ៉ូលីន បានបង្ហោះរូបភាព នៅមុននេះបន្តិចបានឱ្យដឹងថាតារាពហុជំនាញរូបនេះទើបតែសម្រេចសមិទ្ធិផលថ្មី ដោយលោកបានសាងសង់ផ្ទះថ្មីសមល្មមមួយខ្នង ថែមទាំងរកវេលាល្អនិមន្ដព្រះសង្ឈសូត្រឡើងផ្ទះថ្មីទៀតផង។
ផ្ទះថ្មីនេះ រ៉ូលីន សាងសង់ផ្ទះនេះឡើងដើម្បីជាការដឹងគុណជូនដល់ ម៉ែដោះដែលខំមើលថែលោក តាំងពីក្មេងខ្ចីរហូតដល់វ័យក្រាស់នេះបន្ទាប់ពីម្ដាយបង្កើត។ មួយវិញទៀត រ៉ូលីន ក៏ចង់បំពេញបំណង ម៉ែដោះ ធ្លាប់ប្រាថ្នាចង់បានជាយូរមកហើយដែរ។
យ៉ាងណាមិញទង្វើដ៏ប្រពៃនេះបានសបញ្ជាក់ឱ្យឃើញពីភាពកតញ្ញូរបស់សិល្បកររូបនេះចំពោះ ម៉ែដោះ ថ្វីត្បិតមិនមែនជាសាច់ឈាមបង្កើតក្ដី។ ទន្ទឹមនឹងនេះ រ៉ូលីន ទទួលបានការស្ញប់ស្ញែង និងគាំទ្រយ៉ាងពេញទំហឹងពីប្រិយចំពោះទង្វើល្អរបស់លោក៕