• 2021-11-25 03:15:27
  • ព័ត៌មាន

YG ជូនដំណឹងលទ្ធផលតេស្តកូវីដរបស់ Jisoo, Jennie និង Rosé និងសភាពបច្ចុប្បន្នរបស់ Lisa

  • 2021-11-25 03:15:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​ការ​ចេញផ្សាយ​របស់​ YG បាន​ឲ្យដឹងថា​ សមាជិក BLACKPINK ទាំងអស់ លើកលែង Lisa បាន​ធ្វើតេស្តរួចរាល់អស់ហើយ ហើយលទ្ធផល​គឺ អវិជ្ជមាន

«នេះគឺ ផលិតកម្ម YG

សមាជិក​របស់ BLACKPINK មាន Jisoo, Jennie និង Rosé បាន​ធ្វើតេស្តកូវីដ RT-PCR រួចរាល់អស់​ហើយ ហើយលទ្ធផល​ចេញ​មក​គឺ អវិជ្ជមាន ទាំងអស់។

សុខភាព​របស់ Lisa ពេល​នេះ​គឺ​មិនទាន់មាន​ចេញ​រោគសញ្ញាណាមួយឡើយ ហើយក៏ស្រួលខ្លួនធម្មតាដែរ។ មុន​មាន​ការ​ជូនដំណឹង​ពី​លទ្ធផល​វិជ្ជមាន​កូវីដរបស់នាង​ នាង​ក៏​មាន​សុខភាព​ល្អធម្មតាដែរ។

សម្រាប់​សមាជិកទាំង ៤​របស់ BLACKPINK ក៏បាន​ចាក់វ៉ាក់សាំងគ្រប់ចំនួនដូសហើយអស់ដែរ ហើយពួកយើង​ ក៏ដូចជាតារាៗបាន​យក​ចិត្តទុកដាក់យ៉ាង​ប្រុងប្រយ័ត្នចំពោះ​ការថែទាំសុខភាព និងសុវត្ថិភាពកាន់តែ​ខ្លាំង​ជាងមុន តាមរយៈការធ្វើតេស្តរហ័ស។

យើងសង្ឃឹម​ថា​ Lisa នឹង​ជាសះស្បើយឆាប់រហ័ស ហើយក៏នឹង​បន្តសហការដោយស្មោះអស់ពីចិត្ត ជាមួយមន្ត្រីសុខាភិបាល ដើម្បី​តាមដាន​ឲ្យបាន​ខ្ជាប់ខ្ជួន និងគោរពតាមវិធានការសម្រាប់​ការ​ធ្វើចត្តាឡីស័ក និងចាត់វិធានការជា​ចាំបាច់ ក្នុងគោលបំណងការពារ​ការរីករាលដាលនៃជំងឺកូវីដ ១៩»៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់