• 2021-11-26 03:24:17
  • ព័ត៌មាន

ជឿថាស្រីៗអីចឹងហើយ មើលទូដាក់ស្បែកជើង និងកាបូបថ្លៃៗរបស់ សុខ សោម៉ាវត្ដី ឡើងដូចហាង

  • 2021-11-26 03:24:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកគាំទ្រនាំគ្នាភ្ញាក់ផ្អើលក្រោយពីឃើញទូដាក់សម្លៀកបំពាក់ ស្បែកជើង និងកាបូបថ្លៃៗរបស់ សុខ សោម៉ាវត្ដី ដែលគេកម្រឃើញ ហើយបានធ្វើឲ្យអ្នកគាំទ្រមួយចំនួនបើកភ្នែកធំៗ ដោយសារតែពួកគេស្មានថាអ្នកមេម៉ាយចាយរាងរូបនេះ បើកហាងថ្មីមួយទៀតបន្ថែមពីលើអាជីពសិល្បៈ ព្រោះមើលទៅការតុបតែងស្រស់មិនចាញ់ហាងធំៗមួយចំនួនក្នុងផ្សារទំនើប។

ប៉ុន្តែតាមពិត គឺមិនមែនទេ អ្នកមេម៉ាយ បានបញ្ជាក់ថា ទាំងនេះគឺជារបស់ទ្រព្យផ្ទាល់ខ្លួនរបស់នាងប៉ុណ្ណោះ។ សុខ សោម៉ាវត្ដី ឲ្យដឹងថា" ទូដាក់ស្បែកជើង ខោអាវ និងកាបូបហ្នឹងមិនមែនដាក់លក់ទេបង គ្រាន់តែថាខ្ញុំរៀបចំធ្វើដាក់វាឲ្យស្អាតមានសណ្ដាប់ធ្នាប់ ហើយរបស់ទាំងហ្នឹងខ្ញុំស្រឡាញ់។ ឯតម្លៃវិញក៏ថ្លៃដែរទើបខ្ញុំប្រយ័ត្នប្រយែង"។

នេះមិនមែនជាលើកទី១ និងមិនមែនជារឿងប្លែកជាងគេនោះទេ ក្នុងចង្កោមនារី ពិសេសសិល្បការិនីល្បីៗបែបនេះ ដែលពួកគេរមែងមានរបស់ប្រើប្រាស់ច្រើនហូរហៀដូច្នេះ។ គេនៅចាំបានថា កន្លងទៅ សុគន្ធ កញ្ញា និងសុគន្ធ និសា ក៏មានកាបូបប្រើថ្លៃៗ និងស្បែកជើង រាប់សិបគូដូចគ្នានេះដែរ៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម