• 2021-11-30 07:48:32
  • ព័ត៌មាន

សោកស្ដាយ! បវរកញ្ញាចក្រវាលបារាំងអាចនឹងបាត់បង់ឱកាសប្រកួត MUI 2021ក្រោយរកឃើញវិជ្ជមានកូវីដ

  • 2021-11-30 07:48:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីម្សិលនេះបវរកញ្ញា Miss Universe International ២០២១ បារាំងនាង Clémence Botino ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគេ បន្ទាប់ពីបានធ្វើតេស្តវិជ្ជមាន COVID ពេលធ្វើដំណើរមកដល់ប្រទេសអ៊ីស្រាអែល ដើម្បីចូលរួមការប្រកួតបវរកញ្ញាចក្រវាលនៅទីក្រុង Eilat

យោងតាមសារព័ត៌មាន Israelhayom បានឱ្យដឹងថាបវរកញ្ញាបារាំងនាង Clémence Botino រកឃើញ វិជ្ជមានកូវីដ-១៩ ហើយនាងត្រូវបានគេប៉ាន់ស្មានថានឹងអាចខកខានចូលរួមប្រកួត Miss Universe International ២០២១ នេះដោយសារស្ថានភាពសុខភាពរបស់នាងធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យកំពុងព្យាបាល យកចិត្តទុកដាក់បំផុត ហើយបច្ចុប្បន្ននាងកំពុងព្យាបាលនៅលើរថយន្ដសង្គ្រោះបន្ទាន់។

ទន្ទឹមនឹងនេះអ្នករៀបចំកម្មវិធីប្រកួតបវរកញ្ញាចក្រវាលកំពុងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីធានាថាព្រឹត្តិការណ៍នេះដំណើរការទៅមុខតាមការគ្រោងទុក និងប្រព្រឹត្តិទៅស្របតាមវិធានការការពារ COVID របស់ប្រទេសអ៊ីស្រាអែល៕

ប្រភព៖ Israel National News អត្ថបទ៖ PAV SREY PICH

មតិយោបល់
អត្ថបទពេញនិយម