• 2021-11-30 08:26:58
  • ព័ត៌មាន

ស្ពាយឈ្មោះស្ដ្រីមេម៉ាយជិត៦ឆ្នាំ ថ្ងៃនេះ សេន ចន្ដា ហៅស្រីអ៊ីត ធ្លោយមាត់និយាយរឿងគូស្រករហើយ!

  • 2021-11-30 08:26:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ នេះ តារាកំប្លែងក្រុមនាយពាក់មី សេន ចន្ដា ហៅស្រីអ៊ីត បានស្ពាយឈ្មោះជាស្ដ្រីមេម៉ាយអស់រយៈពេល៥ឆ្នាំហើយ។ ប៉ុន្ដែនិយាយពីសម្រស់ និងសាច់ឈាមភភ្លឺថ្លាវិញ គឺមិនចាញ់តារាក្មេងៗស្រករក្រោយប៉ុន្មានឡើយ ហើយថ្មីៗនេះនាងក៏បានបង្ហើបពីជីវិតស្នេហាក្រោយដែរ។

ស្រីអ៊ីត ដែលបច្ចុប្បន្នមានកូនស្រីពេញក្រមុំជាមួយស្វាមីដើមទន្ទឹមនឹងខ្លួនហើយនោះ ប្រាប់ Sabay ថា រូបនេះអាចនឹងទទួលយកជីវិតស្នេហាក្រោយមួយទៀត ប៉ុន្ដែពេលនេះមិនទាន់គិតគូនៅឡើយព្រោះរវល់រឿងដំណើរការផ្នែកតន្ដ្រីសម័យផ្ទាល់ខ្លួន និងការងារសិល្បៈ ព្រមទាំងនៅទំនុកបម្រុងគ្រួសារ ដោយមានឪពុក-ម្ដាយចាស់ពីរនាក់ផង។

ស្រីអ៊ីត៖”ឥឡូវអត់ទាន់ចង់គិតហ្មង…គិតខំរកស៊ីសិន! សម្រាប់គូស្រករខ្ញុំមិនរើសទេបង សំខាន់ឲ្យគេចេះយល់ចិត្ដខ្ញុំទៅបានហើយ បើមានទៀត(ប្ដី)ខ្ញុំចង់រៀបការ…ដូចថាមិនធំពេក ហើយក៏មិនធំពេក ម៉ាសមរម្យ”។

បើគិតត្រឹមឆ្នាំ២០២២ ស្រីអ៊ីត មានវ័យ៤១ឆ្នាំហើយ ហើយកូនស្រីវិញមានវ័យ១៨ឆ្នាំហើយ។ គេសង្កេតឃើញថា ម្ដាយ និងកូនស្រី តែងតែទៅណាមកណាជាមួយគ្នា ហើយការតុបតែងខ្លួនទៀតសោតក៏មិនចាញ់គ្នាប៉ុនន្មានដែរ។ ការ្យនេះ ទើបធ្វើឲ្យអ្នកគាំទ្រខ្លះ រង់ចាំមើលថាតើរវាងម្ដាយ និងកូនស្រីដែលមានសម្រស់ស្រស់ស្អាតមិនចាញ់គ្នា មួយណានឹងដល់គូមុន។

រូបកូនស្រីរបស់ស្រីអ៊ីត

សូមរំលឹកថា តារាកំប្លែងស្រី សេន ចន្ដា ហៅស្រីអ៊ីត បានរៀបការជាមួយគ្រូបង្រៀនកម្រិតវិទ្យាល័យមួយនៅខេត្ដកំពង់ស្ពឺ កាលពីឆ្នាំ២០០៣។ ក្រោយមក គឺនៅអំឡុងខែមករា ឆ្នាំ២០១៦ រូបនាង ត្រូវបានស្វាមីប្ដឹងសុំលែងលះ ហើយនាងក៏ព្រមលែងដោយសុខចិត្ដលះបង់ទ្រព្យសម្បត្ដិស្ទើរទាំងអស់ឲ្យទៅស្វាមី ជាថ្នូរនឹងការទទួលបានកូនស្រីម្នាក់មកគ្រប់គ្រង ហើយបច្ចុប្បន្នកូនស្រីក៏ប្រឡូកក្នុងអាជីពសិល្បៈដូចនាងដែរ៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម