• 2021-12-02 02:42:28
  • ជីវិតតារា

ដាច់ផ្ងារ! សម្រស់ពិតរបស់ ថន លក្ខិណា កាលពី១៥ឆ្នាំមុន ឃើញហើយប្លែកខ្លាំងសឹងមិនជឿ

  • 2021-12-02 02:42:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែង និង ជាពិធីការិនី ថន លក្ខិណា បានទម្លាយរូបថតពិតដោយមិនទាន់មានការកែរកុនកាលពី១៥ឆ្នាំមុន រហូតធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើលគ្រប់គ្នាពីសម្រស់របស់នាង ។

ថ្មីៗនេះ តារាសម្តែង និង ជាពិធីការិនី ថន លក្ខិណា បានទម្លាយរូបភាពមួយសន្លឹកយ៉ាងកម្រ បង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយបានបញ្ជាក់ថា រូបដែលនាងបានបង្ហាញនេះ គឺជារូបនាងកាលពី១៥ឆ្នាំមុនមកម្លេះ ដែលមើលទៅលើរូបថតមួយសន្លឹកនេះ រូបនាងហាក់រាងស្គមខ្ពស់ស្តើង សក់ក្រងមានចងចំណងខ្សែបូរ ចំណែកមុខមាត់ទៀតសោតក៏មិនមានការកែរកុនអ្វីទាំងអស់ ។

អ្នកគាំទ្រនាងវិញ ពេលដែលបានឃើញរូបនេះហើយ ខ្លះថា មិនសូវខុសប្លែកគ្នាប៉ុន្មានពីឥឡូវនេះនោះទេ ចំណែកអ្នកខ្លះទៀតថា នៅតែស្អាតដដែល រីឯអ្នកខ្លះទៀត ប្លែកសាហាវមិនដូចឥឡូវទេ ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់