
- អង្គារ, 7 ធ្នូ 2021 07:29
- ព័ត៌មាន
កូន ២ហើយ តែប្ដីប្រពន្ធ Marian និង Dingdong នៅតែផ្អែមល្ហែម ទៅណាមកណាជាប់គ្នារហូត
- អង្គារ, 7 ធ្នូ 2021 07:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូន ២ហើយ តែប្ដីប្រពន្ធ Marian និង Dingdong នៅតែផ្អែមល្ហែម ទៅណាមកណាជាប់គ្នារហូត
ចន្លោះមិនឃើញ
ម្សិលមិញ (ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១) កំពូលតារាសម្ដែង Marian Rivera (ម៉ារីម៉ា) ត្រូវធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីចូលរួមកម្មវិធី Miss Universe 2021 ក្នុងនាមជាគណៈកម្មាការមួយរូបដែរប្រចាំកម្មវិធី។
ដំណើរទៅកាន់បរទេសពេលនេះក៏មិនខុសពីសព្វដងដែរ ព្រោះគេសង្កេតឃើញវត្តមានស្វាមីរបស់ Marian គឺ Dingdong Dantes ដែលដើរ កាន់ដៃប្រពន្ធជាប់ ប្រៀបដូចគូស្នេហ៍ថ្មីថ្មោង។
ទង្វើរបស់ប្ដីប្រពន្ធមួយគូនេះពិតជាធ្វើឲ្យគ្រប់គ្នាមានការរំភើប ដោយសារឃើញពីភាពស្និទ្ធស្នាលដែលនៅតែរក្សាភាពដើមដូចកាលពីទើបរៀបការថ្មីៗ។ ក្ដីស្នេហ៍របស់អ្នកទាំង ២ ពិតជាអង្រួនចិត្តមនុស្សមិនតិចទេ ប៉ងមានសំណាងជួបគូជីវិតល្អបែបនេះ៕