• 2021-12-07 08:09:40
  • ព័ត៌មាន

អ្នកម៉ាប់ៗកុំអស់សង្ឃឹម! ស្រីនា​ អនុវត្តវិធីសាស្ត្រងាយៗដើម្បីទទួលបានរាងស្អាតមួយក្ដាប់

  • 2021-12-07 08:09:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្តពិតជាប្លែកភ្នែក និងពិតជាភ្ញាក់ផ្អើលជាមិនខានក្រោយឃើញស្រីស្អាត Influencer ស្រីនា ប្រែរូបរាងពីមានសាច់ទ្រលុកទ្រលុនមកជារាងស្អាតមួយក្ដាប់ប្រុសៗឃើញហើយលង់មិនតិចទេ។

ការដែលត្រឡប់មកស្អាតរាងតូចច្រឡឹងបែបនេះវាមិនមែនស្រកទៅដោយឯងៗនោះទេសម្រាប់ ស្រីនា ក៏ដូចជាសម្រាប់ប្រិយមិត្ត ពោលគឺវាសុទ្ធតែកើតចេញពីការខំប្រឹងតាមរយៈលំហាត់ប្រាណផ្សេងជាពិសេសនោះគឺការរៀបចំរបបអាហារឱ្យបានត្រឹមត្រូវទៅតាមស្តង់ដារសម្រកគីឡូ។

ឆ្លៀតពេលដែលរូបរាងខ្លួនប្រែមកស្អាតបែបនេះ ស្រីនា បានបង្ហើបទិចនិកងាយៗក្នុងការយករាងពីមានសាច់ម៉ាប់ៗ មកជារាងតូចច្រឡឹង។ ស្រីនា បានបង្ហោះសារយ៉ាងវែងនៅលើ Instagram ថាការសម្រក គីឡូនេះគឺវាកើតចេញពីខ្លួនឯងជាមួយការតាំងចិត្ត អត់ធ្មត់ព្យាយាម លះបង់ និងយកឈ្នះខ្លួនឯងតាមរយៈការហាត់ប្រាណជាប្រចាំ ហើយអ្វីដែលសំខាន់ និងចាំបាច់បំផុតដើម្បីទទួលបានរាងស្អាតនោះគឺរបបអាហារត្រឹមត្រូវ។

ស្រីនា៖ “ដើម្បីសម្រេចគោលដៅមួយៗត្រូវការ ការលះបង់ ភាពអត់ធ្មត់ ការយកឈ្នះខ្លួនឯង ពេលខ្លះគិតថាបើខំចឹង ជីវិតម៉េចមានន័យគួរតែឈប់ទៅ”។

ស្រីនា បន្ថែមថានៅពេលដែលព្យាយាមអត់ធ្មត់ហើយទទួលបានលទ្ធផលនោះយើងនឹងមានក្ដីសុខខ្លាំងមោទភាព លើខ្លួនឯងដែលអាចជំនះឧបសគ្គ មួយវិញទៀតយើងអាចអភិវឌ្ឍខ្លួនឯងពីមានសាច់ម៉ាប់ ក្លាយជានារីចង្កេះអង្ក្រង៕

អត្ថបទ៖ PAV SREY PICH

មតិយោបល់
អត្ថបទពេញនិយម