• 2021-12-08 04:24:32
  • ព័ត៌មាន

សម្រាប់ខួបស្នេហាគម្រប់ ៨ឆ្នាំ Kimberley ខំដេកគិតថា Mark សុំរៀបការ តាមពិតទទេដដែល

  • 2021-12-08 04:24:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ Kimmy Kimberley បាន​ចូលរួមកម្មវិធី​មួយ និង​បាន​ផ្ដល់បទសម្ភាស​ជាមួយនឹងក្រុម​អ្នក​សារព័ត៌មានពីដំណើរកម្សាន្ត​របស់​នាង​ជាមួយនឹង​ Mark Prin សម្រាប់ថ្ងៃខួប​គម្រប់ ៨ឆ្នាំនៃ ចំណងស្នេហារបស់ពួកគេ។

តារាស្រី​រូប​នេះ​បាន​បង្ហើប​ថា​ ដំណើរកម្សាន្ត​លើកនេះពិតជា​រីករាយ​ណាស់ អត់មាន​ភ្លៀងធ្លាក់ជោគជាំទេ ហើយសមុទ្រវិញស្អាតខ្លាំង​បំផុត។

Kim នៅ​បាន​ឲ្យដឹង​ទៀតថា ពេលនោះ​នាង​ស្មាន​តែ Mark Prin សុំនាង​រៀបការទៅហើយ ដោយសារបរិយាកាស និងគ្រប់យ៉ាងដែល​បាន​រៀបចំ​ពិតជា​ផ្អែមល្ហែមខ្លាំង។ ប៉ុន្តែ​ធាតុពិត Mark មិនបាន​និយាយអ្វី​ទាំងអស់។

ទោះជាយ៉ាងណា គេ​នៅ​ចាំ​បាន​ថា​ Mark ធ្លាប់​បាន​ប្រាប់អ្នកសារព័ត៌មាន​ដែរថា​ លោក​នឹង​ត្រៀមខ្លួន​រួចរាល់ ១០០ភាគរយ ដើម្បី​សុំ Kim រៀបការនៅ ២ឆ្នាំក្រោយ។ ឯ Kim វិញ​បានឲ្យដឹង​ដែរថា​ នាង​ក៏ត្រូវ​ការ​ពេល​បន្តិចដែរ ដូច្នេះ ២ឆ្នាំទៀតសម្រាប់នាងមិនយូរទេ។

ពេលសួរថា តើវិធីសុំរៀបការបែបណាដែលនាងចង់បាន? Kimberley តបថា នាង​មិនត្រូវ​ការ​ការសុំរៀបការលក្ខណៈហ៊ឹកហ៊ាក់អ្វីពេកឡើយ ព្រោះ​ការ​ដែល​សំខាន់គឺ ចិត្ត​និងបេះដូង​របស់ពួកគេទាំង ២​ទៅវិញទេ៕

ប្រភព៖ Thai Update ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់