• 2021-12-08 04:32:02
  • ជីវិតតារា

ខ្មែរអាចធ្វើបាន ! ធ្លាប់តែប្រើរបស់គេ ឥឡូវស្រុកខ្មែរផលិតខោខូវប៊យ ជារបស់ខ្លួនឯងហើយ

  • 2021-12-08 04:32:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាការពិតណាស់ប្រជាពលរដ្ឋខ្មែរនិយមប្រើប្រាស់ខោខូវប៊យ សឹងតែគ្រប់គ្នាទៅហើយដែលនាំចូលពីប្រទេសក្រៅ តែឥឡូវនេះ ស្រុកខ្មែរក៏បានផលិតនឹងច្នៃខោខូវប៊យបានខ្លួនឯងដែរ មិនចាញ់ប្រទេសដ៏ទៃឡើយ រហូតធ្វើឲ្យមហាជនសរសើរគ្រប់គ្នា ។

កាលពីពេលថ្មីៗនេះតារារ៉េប លោក នេន ទុំ បានបង្ហោះរូបខោខូវប៊យជាហូរហែរ នៅលើគណនីហ្វេសប៊ុកផ្ទាល់ ដោយលោកបានបញ្ជាក់ថា ពេលនេះខ្មែរមានខោខូវប៊យដែលជាស្នាដៃខ្លួនឯងហើយ ដែលខោខូវប៊យនេះ មានអក្សរខ្មែរ បញ្ជាក់ពីអត្តសញ្ញាណខ្មែរ ដែលផលិតនឹងច្នៃម៉ូតនៅក្នុងរោងចក្រស្រុកខ្មែរ តែសាច់ក្រណាត់នាំចូលពីអ៊ឺរ៉ុប ។

ទាក់ទិនរឿងនេះដែរ មានអ្នកមួយចំនួនចង់ដឹងថា តើតារារ៉េបលោក នេន ទុំ បានបើកក្រុមហ៊ុននៅស្រុកខ្មែរផលិតខោខូវប៊យរឺយ៉ាងណា ដោយគ្រប់គ្នានៅមិនទាន់ដឹងនោះទេ។ យ៉ាងណាមិញពេលនេះ លោក នេន ទុំ មិនទាន់បានឆ្លើយតបមកកាន់Sabay វិញនោះទេ ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម