• 2021-12-08 08:05:12
  • ព័ត៌មាន

មកស្គាល់គណៈកម្មាការ MUI 2021 ទាំង៦រូបសុទ្ធតែកំពូលសម្រស់ជើងខ្លាំងមកពីប្រទេសផ្សេងគ្នា!

  • 2021-12-08 08:05:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីកម្មវិធីប្រកួតបវរកញ្ញា Miss Grand International ២០២១ បានបញ្ចប់ទៅដោយរលូន ពេលនេះក្រឡេកមកមើលកម្មវិធីប្រកួត Miss Universe International ឆ្នាំនេះក៏ពិសេសមិនធម្មតាប៉ុន្មាន ដែរ ដែលលេចវត្តមានគណៈកម្មាការពិសេសទាំង ៦រូបមកពីប្រទេសផ្សេងគ្នាចូលរួម

ប្រិយមិត្តបានជ្រាបហើយថាតារាសម្ដែងស្រីកំពូលសម្រស់លំដាប់ទី១ប្រចាំប្រទេសហ្វីលីពីន Marian Rivera នឹងក្លាយជាគណៈកម្មាការ MUI ២០២១ ហើយនាងក៏បានធ្វើដំណើរដល់ទឹកដីអ៊ីស្រាអ៊ែលហើយដែរ។

ទន្ទឹមនឹងនេះក្រៅពីវត្តមានកំពូលតារាសម្ដែងហ្វីលីពីន Marian Rivera កម្មវិធី Miss Universe ២០២១ នៅមានវត្តមានគណៈកម្មាការ៥រូបផ្សេងទៀតប្រជុំទៅដោយកំពូលសម្រស់ស្អាត សមត្ថភាពខ្ពស់ ពោលឆ្នាំនេះគណៈកម្មាការ MUI សុទ្ធតែជើងខ្លាំងតែម្ដង។

ចង់ដឹងថាវត្តមានគណៈកម្មាការមានអ្នកណាខ្លះ មើលខាងក្រោមនេះ៖

១. Marian Rivera តារាសម្ដែងកំពូលសម្រស់ហ្វីលីពីន

២. Coco Rocha - កំពូលតារាម៉ូដែលកាណាដា

៣. Adriana Lima - កំពូលតារាម៉ូដែលប្រេស៊ីល

៤. Iris Mittenaere ស្រីស្អាតគ្រងមកុដបវរកញ្ញាចក្រវាលឆ្នាំ 2016

៥. Urvashi Rautela មកពីប្រទេសឥណ្ឌា

៦. Patrick Starrr អ្នកសរសេរប្លុក

ក្រៅគណៈកម្មាការផ្ដល់ពិន្ទុទាំង៦រូបនេះនៅមានផលិតករជនជាតិអ៊ីស្រាអែល Tali Eshkoli តារាសម្ដែង Lyrica Okano និងអ្នកកាសែត Lyrica Okano៕

ប្រភព៖ ngoisao អត្ថបទ៖ PAV SREY PICH

មតិយោបល់