• 2021-12-09 02:26:55
  • ជីវិតតារា

អារម្មណ៍ជាម្តាយ ! តារាសម្ដែង Marian Rivera (ម៉ារីម៉ា)ទៅអ៊ីស្រាអែលមិនបានប៉ុន្មានថ្ងៃផង ត្អូញនឹកកូនបាត់ទៅហើយ

  • 2021-12-09 02:26:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូលតារាសម្តែង Marian Rivera (ម៉ារីម៉ា)ទៅអ៊ីស្រាអែលដើម្បីធ្វើជាគណៈកម្មាការក្នុងកម្មវិធី Miss Universe 2021 មិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែត្អូញនឹកកូនទាំងពីរបាត់ទៅហើយ ។

នៅប៉ុន្មានម៉ោងមុននេះ កំពូលតារាសម្តែង Marian Rivera (ម៉ារីម៉ា)បានបង្ហាញរូបភាពមួយសន្លឹកជាមួយកូនប្រុសរបស់នាង នៅលើគណនីហ្វេសប៊ុក ដោយអ្នកនាងបានបញ្ជាក់ថា នាងនឹកកូនប្រុសរបស់នាងណាស់ កូនរបស់នាងគួរឲ្យស្រលាញ់

ចំណែកអ្នកគាំទ្រជាច្រើនចូលខមមិនថា កូនរបស់នាងគួរឲ្យស្រលាញ់ណាស់ ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ កំពូលតារាសម្ដែង Marian Rivera (ម៉ារីម៉ា) និង ស្វាមី ត្រូវធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីចូលរួមកម្មវិធី Miss Universe 2021 ក្នុងនាមជាគណៈកម្មាការមួយរូបដែរប្រចាំកម្មវិធី។ ដំណើរទៅកាន់បរទេសពេលនេះក៏មិនខុសពីសព្វដងដែរ ព្រោះគេសង្កេតឃើញវត្តមានស្វាមីរបស់ Marian គឺ Dingdong Dantes ដែលដើរ កាន់ដៃប្រពន្ធជាប់ ប្រៀបដូចគូស្នេហ៍ថ្មីថ្មោង៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម