• 2021-12-09 04:08:10
  • ព័ត៌មាន

ទម្លាប់គេទូទៅតែងឈុតស្អាតៗអបអរថ្ងៃកំណើត ប្លែកតែ Nicki Minaj ជ្រើស Style ល្ហល្ហេវ ស្លៀកខ្យល់ដណ្ដប់មេឃ

  • 2021-12-09 04:08:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ គឺជា​ថ្ងៃខួបកំណើតគម្រប់ ៣៩ឆ្នាំ​របស់តារា​ចម្រៀងរ៉េបលំដាប់ពិភពលោក Nicki Minaj ហើយដើម្បីអបអរថ្ងៃពិសេស​នាងក៏​បាន​បង្ហោះរូបភាពជា​ច្រើន​សន្លឹកដែរ។

ក្នុងថ្ងៃខួបរបស់ Nicki អាច​នឹង​ខុសពីគេ ដោយសារ​សព្វដងគេ​ឃើញគ្រប់គ្នា បង្ហាញ​រូបស្លៀកពាក់ឈុតស្អាតៗ តែ​តារា​ស្រី​រូបនេះដូចជាមិនជ្រើសស្លៀកអ្វីទេដឹង?

ពិតណាស់រូបភាពដែល​នាង​បាន​បង្ហាញ​សុទ្ធតែជា​រូបមិនស្លៀកអ្វី​ទាំងអស់ ដោយមាន​តែការតុបតែសក់ មាន​លម្អខ្សែច្រវ៉ាក់បែប Cute និង​កាន់នំខេក។ ជារូបកាច់ស្ទីល​បែប​សាមញ្ញ ប៉ុន្តែទាក់ទាញ​ការ​ Like មិនធម្មតាឡើយពីសំណាក់អ្នក​លេងបណ្ដាញ​សង្គម៕

ប្រភព៖ Billboard

មតិយោបល់
អត្ថបទពេញនិយម