• 2021-12-09 07:05:24
  • ព័ត៌មាន

កុំឆ្ងល់ថាហេតុអ្វីអ្នកគាំទ្រហ្វីលីពីនចាត់ទុក Marian Rivera ជាស្រីស្អាតលំដាប់ទី១ មើលតែរូបទាំងនេះទៅ!

  • 2021-12-09 07:05:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងស្រីល្បីឈ្មោះលំដាប់តារាងកំពូលរបស់ឧស្សាហកម្មកម្សាន្ដហ្វីលីពីន Marian Rivera កាន់តែទទួលបានការគាំទ្រកាន់តែខ្លាំងឡើងជាមួយនឹងសមត្ថភាព ទេពកោសល្យខ្ពស់ជាពិសេសនោះគឺរូបសម្រស់របស់នាងតែម្ដងដែលជាទីចាប់អារម្មណ៍របស់មហាជនក្នុងប្រទេស និងក្រៅប្រទេស។

ថ្វីត្បិតថា Marian Rivera បានរៀបអាពាហ៍ពិពាហ៍ និងឆ្លងកាត់ការពពោះដល់ទៅ២លើកហើយក្ដីក៏តារាសម្ដែងវ័យ៣៧ឆ្នាំរូបនេះនៅតែអាចថែរក្សាសម្រស់នៅតែក្មេងជាងវ័យទាំងដងខ្លួនស្រឡូន សាច់សខ្ចី ស្នាមញញឹមទន់ភ្លន់ថ្ពាល់ខួចទាក់ទាញ ទម្រង់មុខរលោងស្ទើរតែគ្មានស្នាមជ្រួញលើស្បែកមុខរបស់នាង រហូតអ្នកគាំទ្រហ្វីលីពីន ចាត់ទុកនាងថាជាតារាស្រីដែលមានរូបសម្រស់ស្រស់ស្អាតលំដាប់ទី១នៅហ្វីលីពីន។

ក្រៅពីមានរូបឆោមល្អទាំងព្រម Marian Rivera ថែមទាំងជាតារាស្រីមានសមត្ថភាពពេញខ្លួនតែម្ដង ពោលបន្ទាប់ពីអាជីពជាតារាសម្ដែងនាងក៏ជាតារាម៉ូដែលល្បីឈ្មោះ ហើយក៏ជាអ្នករាំមានដងខ្លួនទន់ល្វាសល្វន់មួយរូបផងដែរ។ ដោយឡែកថ្មីនេះ Marian Rivera ទទួលបានឱកាសជាគណៈកម្មាការពិសេសប្រចាំកម្មវិធីប្រកួតបវរកញ្ញាលំដាប់ពិភពលោក Miss Universe ២០២១ ធ្វើឡើងនៅប្រទេសអ៊ីស្រាអ៊ែល។

រម្លឹកផងដែរថា Marian Rivera ជាតារាសម្ដែងហ្វីលីពីន កាត់ស្បាញ (Spain) នាងបានរៀបអាពាហ៍ពិពាហ៍ជាមួយតារាសម្ដែងប្រុស Dingdong Dantes នៅឆ្នាំ២០១៤ ហើយបច្ចុប្បន្នចំណងស្នេហាតារាមួយគូនេះកាន់តែផ្អែម និងបានបង្កើតកូនស្រីគួរឱ្យស្រលាញ់ពីរនាក់ផងដែរ៕

ទស្សានារូបខាងក្រោម៖

អត្ថបទ៖ PAV SREY PICH

មតិយោបល់