• 2021-12-09 08:34:05
  • ព័ត៌មាន

រំភើបណាស់ក្រោយបាត់មុខច្រើនឆ្នាំ វណ្ណនីឡា ត្រឡប់មកបំពេអារម្មណ៍អ្នកគាំទ្រជាមួយចម្រៀងថ្មី!

  • 2021-12-09 08:34:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះតារាចម្រៀងស្រីសម្លេងស្រទន់ វណ្ណនីឡា ធ្វើឱ្យអ្នកគាំទ្ររបស់នាងមិនតិចនាក់ទេកំពុងតែរំភើប ខ្លាំងជាមួយការវិលត្រឡប់មកបំពេរអារម្មណ៍គ្រប់គ្នាជាមួយបទចម្រៀងថ្មីជាភាសាអង់គ្លេសរបស់នាង។

ស្របពេលរដូវកាល Merry Christmas ជិតមកដល់សិល្បករសិល្បការកម្ពុជាជាច្រើនបានចូលរួមស្លៀកពាក់ថតរូបស្អាតដើម្បីជាការអបអរ។ ក្នុងនោះក៏លេចវត្តមានតារាស្រីល្បីឈ្មោះដែលឃ្លាតឆ្ងាយ ពីមហាជនជាច្រើនឆ្នាំគឺកញ្ញា វណ្ណនីឡា បានត្រឡប់មកសារជាថ្មីនៅក្នុង Instagram ផ្លូវការរបស់នាងជាមួយរូបភាព Merry Christmas យ៉ាងស្រស់ស្អាតជាច្រើនសន្លឹក។ មួយវិញទៀតមកលើកនេះ នីឡា ធ្វើឱ្យគ្រប់រំភើបខ្លាំងតែម្ដងជាមួយស្នាដៃបទចម្រៀងថ្មី។

យ៉ាងណាមិញចំណងដៃបទថ្មីសម្រាប់អ្នកគាំទ្រឆ្នាំនេះមានចំណងជើងមានចំណងជើងថា“Christmas” ដែលនាងច្រៀងភាសាអង់គ្លេស។ ឃើញថាបន្ទាប់ពីបញ្ចេញ Teaser បានបន្តិចអ្នកគាំទ្របាក់ចិត្តលង់ជាមួយសម្លេងដ៏ពិរោះស្រទន់របស់នាងបាត់ទៅហើយ។

រម្លឹកផងដែរថាថ្វីត្បិតកន្លងច្រើនឆ្នាំមកនេះ វណ្ណនីឡា ហាក់ឃ្លាតឆ្ងាយពីសិល្ប ប៉ុន្តែជីវិតឯកជនរបស់ នាងនៅតែបន្ដធ្វើសកម្មភាពជាហូរហែនៅលើបណ្ដាញសង្គមនានា ហើយកាលពីដើមឆ្នាំ២០២១ នីឡា ក៏ធ្លាប់វត្តមានម្ដងដែរបន្ទាប់មកនាងក៏ស្ងប់ស្ងាត់ទៅវិញ៕

សូមចុច View ខាងក្រោមដើម្បីស្ដាប់ Teaser ចម្រៀងថ្មីរបស់ វណ្ណនីឡា៖

អត្ថបទ៖ PAV SREY PICH

មតិយោបល់