• 2021-12-13 06:53:12
  • ព័ត៌មាន

សួ វិចិត្រ ស្រែកច្រៀងដូចរាជសីហ៍ សូម្បីគណៈកម្មការស្ដាប់ឡើងបះរោម!

  • 2021-12-13 06:53:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្តនិយមប្រើប្រាស់បណ្ដាញសង្គមកំពុងតែស្ញើចសរសើយ៉ាងខ្លាំងចំពោះសមត្ថភាពដ៏អស្ចារ្យ របស់បេក្ខជន សួ វិចិត្រ ចូលប្រកួតកម្មវិធីប្រលងចម្រៀង Beat the best ដែលធ្វើឱ្យគណៈកម្មាការ បើកភ្នែកធំៗតែម្ដង។

ជឿជាក់ថាមហាជនមិនតិចអ្នកទេដែលបានស្គាល់ និងស្ដាប់ចម្រៀង Cover បែបមនោសញ្ចេតនាជាច្រើនបទពីកំលោះអ្នកពោធិសាត់ សួ វិចត្រ នាពេលកន្លងមក។ ដោយឡែកថ្មីៗស្រាប់នេះលេចមុខ កម្លោះសម្បុរស្រអែមរូបនេះចូលរួមប្រកួតកម្មវិធីចម្រៀង Beat the best ហើយលើនេះ វិចិត្រ ធ្វើឱ្យអ្នកគាំទ្រកាន់តែលង់ជ្រៅជាទឹកដមសម្លេងដ៏ស្រទន់ថ្មមពោរពេញទៅដោយមនោសញ្ចេតនាក្នុងបទ “ កុំឱ្យគេឈឺចាប់ដោយសារបង”។

វិចិត្រ មិនត្រឹមតែបង្ហើរសំនៀងឈឺប៉ុណ្ណោះ ថែមទាំងស្រែកថ្អូញថ្អែគ្មានសូម្បីភ្លាត់សម្លេងបន្តិច ដែល ធ្វើឱ្យគណៈកម្មាការទាំងបួនព្រឺរោមជាសម្លេងដ៏ក្រលួចរបស់ វិចិត្រ និងមិនធ្វើឱ្យគណៈកម្មាការស្ទាក់ស្ទើរច្រើនក្នុងឱ្យកម្លោះសម្លេងថ្មមរូបនេះជាប់អាចទៅកាន់វគ្គបន្ត។

រម្លឹកផងដែរថា វិចិត្រ ជាតារាចម្រៀងកំសត់ម្នាក់ធ្វើដំណើរឆ្ងាយស្រុកឆ្ងាយគ្រួសារមកចាប់អាជីពជាអ្នកចម្រៀងនៅរាជធានីភ្នំពេញបានរយៈពេល៤ឆ្នាំហើយ។ ហើយបច្ចុប្បន្ននេះ វិចិត្រ ជានិស្សិតផ្នែកអគ្គិសនី ជិតបញ្ចប់ការសិក្សា ក្រៅពីមានសមត្ថភាពខ្ពស់ផ្នែកចម្រៀងលោកក៏មានទេពកោសល្យចេះលេង ឧបករណ៍ភ្លេងផ្នែកវាយស្គរផងដែរ៕

ទស្សនា និងសន្ដាប់ចម្រៀងយ៉ាងពិរោះពី សួ វិចិត្រ ខាងក្រោមនេះ៖

អត្ថបទ៖ PAV SREY PICH

មតិយោបល់