• 2021-12-14 03:01:46
  • ព័ត៌មាន

អតីតពិធីករ My TV តាប៊ុយ ជួបគ្រោះថ្នាក់ចរាចរណ៍ ថែមទាំងព្យាយាមរត់គេចមិនទទួលខុសត្រូវ

  • 2021-12-14 03:01:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតពិធីករ My TV លោក តាប៊ុយ បានបើករថយន្តដែលគេកំពុងឈប់ស្តុប យ៉ាងពេញទំហឹងហើយលោកព្យាយាមបើករត់គេចមិនទទួលខុសត្រូវ រហូតធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

កាលពីវេលាម៉ោង១យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ អតីតពិធីករ លោក តាប៊ុយ បានបើករថយន្តRang Rover ដែលស្ថិតក្នុងស្ថានភាពស្រវឹងជោគ បានបើករថយន្តទៅបុកគូទរថយន្តព្រូសមួយគ្រឿងដែលកំពុងឈប់ស្តុបBKC យ៉ាងពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំផ្នែកខាងក្រោយ ហើយបានព្យាយាមរត់គេចមិនទទួលខុសត្រូវ ដែលស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើយោងតាម ម្ចាស់រថយន្តព្រូស ពាក់ស្លាកលេខ ភ្នំពេញ 2AH-7048 បានឲ្យដឹងថា រថយន្តរបស់គាត់បានឈប់ស្តុប ស្រាប់តែមានរថយន្តដែលពាក់ស្លាកលេខ 2BK-8809 មកបុកគូទរថយន្តរបស់គាត់ពីក្រោយពេញទំហឹង ពេលនោះគាត់ក៏បានចុះមកនិយាយគ្នា នឹងចង់លើកទូរសព្ទ័មកថតទុកជាឯកសារ ប៉ុន្តែអ្នកបើកបរដែលគេស្គាល់ថាជា តាប៊ុយ បានព្យាយាមបើករថយន្តគេចចេញពីកន្លែងកើតហេតុ រហូតធ្វើឲ្យគាត់បើកដេញតាមរហូតដល់ផ្លូវ សហពន្ធ័រុស្សី ទើបកាក់បានតែម្តង ។

នៅកន្លែងកើតហេតុសមត្ថកិច្ច បានឲ្យដឹងថា ម្ចាស់រថយន្តទាំងពីរបាននិយាយគ្នាដោយធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ផងដែរ៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទថ្មី