• អង្គារ, 14 ធ្នូ 2021 08:59
  • ព័ត៌មាន

កម្រងស្នាដៃរឿងភាគល្បីៗទាំង៥ពី Marian Rivera ធ្វើឱ្យប្រិយមិត្តតាមដានដាច់បាយដាច់ទឹក!

  • អង្គារ, 14 ធ្នូ 2021 08:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រីស្អាតថ្ពាល់ខួច Marian Rivera ជាតារាស្រីលំដាប់កំពូលប្រចាំឧស្សាហកម្មហ្វីលីពីន ដែលប្រជាប្រិយភាពរបស់នាងហក់ខ្ពស់កាន់ខ្លាំងឡើងពីមួយឆ្នាំទៅមួយឆ្នាំតាមរយៈស្នាដៃសម្ដែងលេចធ្លោ និងភាពប៉ិនប្រសប់ក្នុងរឿងភាគជាច្រើនរបស់ហ្វីលីពីន។

អាចនិយាយបានថា Marian Rivera ជាតារាសម្ដែងស្រីទី១ប្រចាំហ្វីលីពីន ដែលអាចសាងកេរ្ដិ៍ឈ្មោះល្បីល្បាញ និងថែរក្សាប្រជាប្រិយភាពល្បីល្បាញទាំងនោះរហូតមកដល់ពេលបច្ចុប្បន្ន ដោយផ្អែកលើទេពកោសល្យសម្ដែងក្នុងរឿងភាគល្អមើលជក់ចិត្ត ធ្វើឱ្យគ្រប់គ្នាទស្សនាសឹងភ្លេចបាយភ្លេចទឹកទាំងអ្នកគាំទ្រក្នុងស្រុក ក៏ដូចជាអ្នកគាំទ្រកម្ពុជាផងដែរ។

ដូច្នេះថ្ងៃ Sabay នឹងរម្លឹករឿងភាគល្បីៗចំនួន៥សម្ដែងដោយ Marian Rivera ដែលធ្វើឱ្យប្រិយមិត្តទស្សនាដាច់បាយដាច់ទឹក៕

តោះ! ចង់ដឹងមានរឿងភាគអ្វីទស្សនាខាងក្រោម៖

១. រឿង Darna ចេញផ្សាយឆ្នាំ២០០៩

២. រឿង Dyesebel ចេញផ្សាយឆ្នាំ២០០៨

៣. រឿង Marimar ចេញផ្សាយឆ្នាំ២០០៧

៤. រឿង You to me are everything ចេញផ្សាយឆ្នាំ២០១០

៥. រឿង One True Love ចេញផ្សាយឆ្នាំ២០០៨

អត្ថបទ៖ PAV SREY PICH

មតិយោបល់
អត្ថបទថ្មី