• 2021-12-15 02:29:04
  • ព័ត៌មាន

តាប៊ុយឃេីញហេីយ អាចធ្លាក់ថ្លេីម ថ្លៃជួសជុលឡានព្រូស សរុបអស់រាប់ពាន់ដុល្លារឯណោះ!

  • 2021-12-15 02:29:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈដែលមូហេតុ ធ្វើឲ្យVJតាប៊ុយ ផឹកស្រវឹងជោគ ហើយបើកឡានបង្ករគ្រោះថ្នាក់ចរាចរកាលពីយប់ថ្ងៃទី១៤ ខែធ្នូ មិនទាន់ត្រូវបានលាតត្រដាងទាំងស្រុងដោយសាមីខ្លួន និងអ្នកពាក់ព័ន្ធនោះ ស្រាប់តែនៅព្រឹកនេះ ធ្លាយវិកយបត្រមួយសន្លឹកដែលបង្ហាញពីតម្លៃជួសជុលឡានភាគីម្ខាងទៀត។

នៅក្នុងវិកយបត្រជួលជុលឡានម៉ាកព្រូសដែលប៉ះទង្គិចជាមួយឡានម៉ាកRangrover របស់VJ តាប៊ុយ ដែលគេចែកចាយតាមបណ្ដាញសង្គម គឺជួសជុលអស់រហូតដល់២,២៥០ដុល្លារ។ តម្លៃនេះ ត្រូវបានអ្នកគាំទ្រពិធីករ តាប៊ុយ ខ្លះ មិនជឿលើតម្លៃជួសជុលជាក់ស្ដែង ព្រោះគេយល់ថាគ្រឿងបន្លាស់ខ្លះមិនអាចនឹងប៉ះទង្គិច ឬចាំបាច់ត្រូវដូរសោះនោះ។

ទោះជាយ៉ាងណាគេនៅមិនទាន់ដឹងថាតើម្ចាស់រថយន្ដព្រូស បានយល់ព្រមលើតម្លៃជួសជុល ហើយបានទូទាត់ហើយ ឬនៅទេ? ប៉ុន្ដែភាគីបង្ករហេតុ គឺVJ តាប៊ុយ បានបង់ថ្លៃខូចខាត និងបញ្ចប់ជម្លោះចំនួន៥០០ដុល្លារ រួចហើយកាលពីយប់កើតហេតុនោះ។

គិតត្រឹមម៉ោង៩ ព្រឹកថ្ងៃទី១៥ ខែធ្នូ នេះ Sabay មិនទាន់អាចទាក់ទងពិធីករ តាប៊ុយ ដើម្បីបញ្ជាក់ពីមូហេតុដែលធ្វើឲ្យលោកផឹកស្រវឹងជោគ ហើយប្រថុយបើកបរក្នុងស្ថានភាពបែនបនេះឡើយ។

ប៉ុន្ដែនៅក្នុងវីដេអូLive ខ្លីមួយកាលពីយប់មិញ VJ តាប៊ុយ និយាយថា សម្រាប់ពេលនេះលោកកំពុងវិលវល់មិនទាន់រកនឹកនិយាយអ្វីបានច្រើននៅឡើយទេ គឺមានតែអង្គុយចាំអានComment បងប្អូនលើរូបលោកសិន។ ទោះជាយ៉ាងណាលោក ក៏សូមអគុណអ្នកគាំទ្រ ដែលបារម្ភពីរូបលោក តែលោកមិនអីទេ៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម