• 2021-12-15 04:10:29
  • ព័ត៌មាន

បទពិសោធជោគជាំ ធ្វើឲ្យ CL ដឹងថាជីវិតមនុស្សប្រៀបដូចសមរភូមិលើសង្វៀន វាយបុក

  • 2021-12-15 04:10:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើសិនអ្នកតាមដានវិស័យ K-Pop តាំងពីជំនាន់​ទី ២ នោះអ្នក​ប្រាកដជា​ដឹងពីទំហំនៃភាព​ល្បីល្បាញ​របស់​ CL តារា​ចម្រៀង និងជា​អតីតមេក្រុមនារីដ៏មានឥទ្ធិពល​ប្រចាំវិស័យគឺ 2NE1

ជាង ១២ឆ្នាំហើយដែល​ CL បានជម្នះរាល់ភាព​លំបាក​គ្រប់យ៉ាងសម្រាប់​អាជីពសិល្បៈ ទាំងមុនចូលសិល្បៈ ពេល​នៅជាក្រុម ពេល​ក្រុមបំបែក និង​រហូត​ពុះពារលើវិថីជាតារាទោល ហើយត្រូវបរាជ័យរាប់មិនអស់ទៀត។

កន្លងផុតជា​ច្រើន​ឆ្នាំ CL ក៏នៅតែ​អាច​ស៊ូបាន រហូតមាន​សមត្ថភាព​ចេញ​អាល់ប៊ុមដោយខ្លួនឯងលើកដំបូងគឺ «ALPHA»

«ប្រដាល់ ប្រៀបដូចជាជីវិតអ៊ីចឹង ពេល​ខ្លះ អ្នក​ត្រូវ​ថយមក​ក្រោយ ពេលខ្លះអ្នក​វៃចូល។ ប៉ុន្តែ​អ្នកត្រូវទប់លំនឹងឲ្យបាន​ល្អបំផុត។ ខ្ញុំបាន​បញ្ចូល​ខ្លួនឯងក្នុង​ “Alpha Mode” ក្នុង​ការ​ធ្វើ​អាល់ប៊ុម ហើយ​ត្រូវតែ​ជម្នះ មិនខ្លាចអ្វី​ទាំងអស់ ដើម្បី​ធ្វើវាឲ្យបាន»។ នេះជាការបញ្ជាក់របស់ CL

តាំង​ពីថាសចម្រៀងរបស់​នាងគឺ "In the Name of Love” ចេញតាំងពីឆ្នាំ ២០១៩ វា​បាន​ក្លាយជារឿងថ្មី​មួយ​ទៀត​សម្រាប់ជីវិតសិល្បៈ។ ក្រោយមក ពេល​បង្កើត Label ខ្លួនឯងនៅឆ្នាំ ២០២០ គឺ "Very Cherry” CL កាន់តែ​យល់ដឹង​បាន​ច្រើនពីអ្វីគ្រប់យ៉ាង​ដែល​នៅជុំវិញ​ខ្លួន រហូត​នាង​អាចសន្សំ​បទពិសោធក្នុងការ​ចេញ​អាល់ប៊ុម "ALPHA” នេះ​បាន។

ពេល​នេះ CL គឺ​ជា​តារា​ស្រី​ម្នាក់ដែល​កាន់តែ​រឹងមាំ​ជា​មុនឆ្ងាយ ព្រោះ​ឆ្លងកាត់ឧបសគ្គរាប់មិនអស់ ដួល​ហើយប្រឹង​ងើបឈរវិញ នាងកាន់តែមាន​ជំនឿមុតមាំក្នុងជីវិត៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី